ប្រធានាធិបតី​អាមេរិក ទើប​ជាប់ឆ្នោត​និយាយថា លោក​នឹង​ចាក​ចេញពី​កិច្ចព្រមព្រៀង TPP នៅ​ថ្ងៃ​ទីមួយ បន្ទាប់ពី​ស្បថ​ចូលកាន់​តំណែង​

: inewskh   : November 22, 2016 11:57 am


ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតថ្មីលោក Donald Trump បាននិយាយអោយដឹងថា លោកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនៃភាពជាដៃគូរអន្តរប៉ាស៊ីហ្វិកដែលហៅកាត់ថា TPP នៅថ្ងៃទីមួយ បន្ទាប់ពីលោកចូលកាន់តំណែងជាប្រធានាធិបតីទី៤៥ ដែលការដកខ្លួននេះ ធ្វើឡើងដើម្បីអោយ ស្របទៅតាម ការសន្យា អំឡុងពេលដែលលោកធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។

ប្រធានាធិបតីជាប់ឆ្នោតមកពីបក្សសាធារណរដ្ឋរូបនេះ បានអះអាងនៅក្នុងវីដេអូមួយ ដោយបានបញ្ជាក់ ពីអាទិភាពផ្សេងៗ សម្រាប់ការកាន់តំណែង១០០ថ្ងៃដំបូង របស់លោក ដោយលោកបញ្ជាក់បន្ថែមថា លោកបានស្នើអោយក្រុមអន្តរកាល របស់លោក ត្រូវធ្វើបញ្ជីសកម្មភាព ប្រតិបត្តិការ ដែលលោកអាចចាត់វិធានការ នៅថ្ងៃទីមួយដើម្បីស្តារឡើងវិញ នៅច្បាប់ថ្មី ដើម្បីឆ្ពោះទៅរកការសហការគ្នា អោយបានល្អ និងនាំយកផែនការថ្មី ត្រលប់មកវិញ។

លោកបន្តទៀតថា ចំពោះពាណិជ្ជកម្ម លោកនឹងចេញកំណត់សម្គាល់អំពីបំណងរបស់អាមេរិកដើម្បីដកខ្លួនចេញពី កិច្ចព្រមព្រៀងភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក ដែលជាមហន្តរាយសម្រាប់ប្រទេស ដោយជំនួសមកវិញ ជាមួយនឹងការចរចាអោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដ៏ត្រឹមត្រូវ ហើយនឹងនាំការងារក៍ដូចជាឧស្សាហកម្មត្រលប់មកទឹកដីអាមេរិកវិញ៕

15151585_1152328334845138_717043463_n


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ