កូរ៉េខាងជើង​និយាយថា ខ្លួន​ចេះតែ​បង្ករ​រឿង​ព្រោះតែ​នយោបាយ​ឈ្លានពាន​របស់​អាមេរិក​

: inewskh   : November 22, 2016 11:54 am


ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា សកម្មភាពបង្កររឿងរបស់ខ្លួនដោយការបាញ់សាកល្បងអាវុធនុយក្លេអ៊ែនិងគ្រាប់មីស៊ីលកន្លងមក គឺដោយសារតែនយោបាយឈ្លានពានរបស់អាមេរិក ដែលមានបំណងចង់អោយ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ធ្លាក់ចុះស្ថានភាពអាក្រក់។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយក្នុងរដ្ឋ KCNA ក្រសួងការបរទេសកូរ៉េខាងជើង បានសង្កត់ធ្ងន់ថា
អាមេរិកមានបំណងផ្ដួលរំលំ ប្រព័ន្ធដឹកនាំនៅកូរ៉េខាងជើង ចាប់តាំងពីលោក Kim Jong Il ទទួលមរណភាពមក ដែលសកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់ថា នយោបាយអាមេរិក ក្រោមរដ្ឋបាលរបស់លោក Barak Obama គ្មានអ្វីក្រៅតែចង់អោយកូរ៉េខាងជើងធ្លាក់ក្នុងវិបត្តិគ្រោះថ្នាក់នោះឡើយ។

ដោយឡែកចំពោះក្រុមអ្នកជំនាញរបស់កូរ៉េខាងជើងបាននិយាយថា កូរ៉េខាងជើងចង់ផ្លាស់ប្តូរផែនការអនាគតសំរាប់រដ្ឋបាលថ្មីដែលដឹកនាំដោយលោក Donald Trump៕
15205555_1152328394845132_829677976_o


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ