• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
ប្រធានាធិបតី​រុស្សី អញ្ជើញ​ប្រធានាធិបតី​ហ្វីលីពីន បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​របស់ខ្លួន​

: inewskh   : November 22, 2016 11:51 am


ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte មកបំពេញទស្សនកិច្ចក្នុងទឹកដីរុស្ស៊ី ដោយការអញ្ជើញនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាជាលើកដំបូងនៅក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា APEC ក្នុងប្រទេស Peru។

ចំពោះលោក Vladimir Putin បានចេញលិខិតអញ្ជើញលោក Rodrigo Duterte ជាផ្លូវការដើម្បីមកបំពេញទស្សនកិច្ចនៅរុស្ស៊ី ដែលទស្សនកិច្ចនេះនឹងមានផលប្រយោជន៍ច្រើនសំរាប់ផ្លាស់ប្តូរបទពិសោធន៍ការងារគ្នាសំរាប់ក្នុងខែធ្នូខាងមុខនេះផងដែរ។

រដ្ឋមន្ត្រីការបរទេសរុស្សីក៏បានអះអាងដែរថា រុស្សីបានឃើញពីលទ្ធភាពក្នុងការពិភាក្សាយ៉ាងជិតស្និទ្ធរវាងប្រមុខរដ្ឋទាំងពីរតាមរយះដំណើរទស្សនកិច្ចខាងមុខនេះ ហើយលោកបន្ថែមថា ទស្សនកិច្ចនេះនឹងក្លាយជាចំណុចចាប់ផ្តើមនៃការឈានទៅដល់ការចុះកិច្ចព្រមព្រៀងលើបញ្ហាជាច្រើនផងដែរ។

ដោយឡែកប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយថា លោកពិតជាសប្បាយរីករាយដែលមេដឹកនាំដែលលោកស្រលាញ់បំផុតអញ្ជើញលោកទៅបំពេញទស្សនកិច្ច ហើយនេះក៍ជាបំណងរបស់លោកផងដែរ ដែលកន្លងមកលោកពិតជាចង់អោយប្រទេសរបស់លោកក្លាយជាផ្នែកមួយនៃប្រទេសលោកខាងលិច ប៉ុន្តែពេលនេះរដ្ឋលោកខាងលិចកំពុងតែប៉ុនប៉ងវាយប្រហាររដ្ឋតូចៗនិងគំរាមកំហែងប្រទេសតូចៗផងដែរ ហើយលោកបន្ថែមទៀតថា ឥរិយាបថទាំងអស់នេះ គឺជាផ្នែកមួយដែលបង្កឡើងដោយអាមេរិកនិងសម្ព័ន្ធមិត្តអាមេរិក តែទោះជាយ៉ាងណាលោកមិនបានខ្វល់អ្វីទៀតនោះឡើយ បើទោះជាអាមេរិកធ្លាប់ជាសម្ព័ន្ធមិត្តដ៍យូរអង្វែងរបស់ហ្វីលីពីន លោកបានសង្កត់ធ្ងន់ថា រដ្ឋបាលថ្មីដែលដឹកនាំដោយលោកផ្ទាល់ លោកនឹងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការថ្មី ដើម្បីដឹកនាំហ្វីលីពីនឆ្ពោះទៅរកភាពជោគជ័យនឹងរីកចម្រើនអោយកាន់តែប្រសើរឡើង៕

15151193_1152328301511808_665346233_n

 


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ