យន្តហោះ​ចម្បាំង​ទំនើប របស់​រុស្ស៊ី​ចំនួន​២៤​គ្រឿង កំពុង​ត្រៀម​បញ្ជូនទៅ​ប្រទេស​ចិន​

: inewskh   : November 22, 2016 11:40 am


ប្រធានសេវាកម្មរុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការយោធា លោក Alexander Fomin បាននិយាយអោយដឹងថា រុស្ស៊ីកំពុងតែរៀបចំបញ្ចូនយន្តហោះចម្បាំងប្រភេទ Su-35 ដែលមានសមត្ថភាពចម្រុះនិងទំនើបបំផុតទៅអោយប្រទេសចិន បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងភាគីទាំងពីរបានសម្រេចកាលពីពេលកន្លងទៅ។

គួររំលឹកថា កាលពីឆ្នាំ២០១៥ ប្រទេសចិននិងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយមានតម្លៃប្រមាណ ២ពាន់លានដុល្លារ ក្នុងការបញ្ជូនយន្តហោះចម្បាំង Su-35 ចំនួន២៤គ្រឿងនេះ ដែលវាត្រូវបានគេដឹងថា ជាប្រភេទយន្តហោះ បានមកពីការអភិវឌ្ឍន៍ ដូចទៅនឹងយន្តហោះចម្បាំងជំនាន់មុនប្រភេទ Su-27 ដែលមានសមត្ថភាពចម្រុះក្នុងការប្រយុទ្ធ ខណៈដែលយន្តហោះចម្បាំង Su-35 បានផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសរុស្ស៊ី ហើយវាបានបង្ហាញខ្លួន អោយពិភពលោក ឃើញជាលើកដំបូងបង្អស់ នៅក្នុងពិព័រណ៍ អាកាសចរណ៍ នៅក្នុងទីក្រុងប៉ារីស កាលពីឆ្នាំ២០១៣ផងដែរ៕

15126012_1151495661595072_1763605584_o


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ