ជប៉ុនពន្យារពេលបីខែបន្ថែម ក្នុងការអនុវត្តន៍ បទបញ្ជាស្វ័យការពារ ដើម្បីត្រៀមបាញ់ស្ទាក់មីស៊ីលកូរ៉េខាងជើង

: inewskh   : November 3, 2016 3:02 pm


រដ្ឋាភិបាលជប៉ុនបានប្រកាសបន្ថែមពេលវេលាបីខែទៀតក្នុងការអនុវត្តន៍បទបញ្ជា នៃការប្រើប្រាស់កងកម្លាំងស្វ័យការពារដើម្បីបាញ់ស្ទាក់និងកម្ទេចចោលរាល់មីស៊ីល ទាំងឡាយណា ដែលបាញ់ចេញពីប្រទេសកូរ៉េខាងជើង ខណៈដែលការសម្រេច បន្ថែមពេលវេលានេះ គឺធ្វើឡើងដើម្បីរក្សាសមត្ថភាពបាញ់ស្ទាក់គ្រប់ពេល របស់កងកម្លាំងស្វ័យការពាររបស់ខ្លួន ស្របពេលសកម្មភាពកូរ៉េខាងជើងក៍កំពុងតែសាកល្បងបាញ់មីស៊ីល របស់គេជាបន្តបន្ទាប់ផងដែរ។

កាលពីខែសីហាកន្លងទៅនេះ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោកស្រី Tomomi Inada បានសម្រេចចិត្តដំឡើងនិងដាក់បញ្ជាដល់កងកម្លាំងស្វ័យការពារ SDF ក្នុងគោលដៅដើម្បីធានាអោយបាននៃកងកម្លាំងខ្លួនក្នុងការត្រៀមលក្ខណៈរួចជាស្រេចសំរាប់បាញ់ស្ទាក់រាល់ឧបករណ៍ដែលចេញពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។

ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ រួមទាំងមីស៊ីលគ្រប់ប្រភេទជាច្រើនលើកច្រើនសារ ហើយរាល់សកម្មភាពទាំងនោះ កូរ៉េខាងជើងក៏ធា្លប់បានបាញ់សាកល្បងមីស៊ីលអោយធ្លាក់ចូលដែនទឹករបស់ជប៉ុនផងដែរ ដែលធ្វើអោយនាយករដ្ឋមន្ត្រីជប៉ុនលោក Shin So Abe បានចាត់ទុកថា ទាំងនេះវាជាសកម្មភាពព្រហើននិងមិនគោរពដែនអធិបតេយ្យរវាងប្រទេសជិតខាង ស្របពេលដែលលោកក៍បានព្រមានថានឹងមិនលើកលែងអោយកូរ៉េខាជើងផងដែរ៕

japan031116


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ