• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
អាមេរិក ៖ កូរ៉េខាងជើង កំពុងរៀបចំបាញ់សាកល្បងមីស៊ីល ជាថ្មីម្តងទៀត

: inewskh   : November 3, 2016 3:00 pm


ភ្នាក់ងារស៊ើបអង្កេតរបស់អាមេរិកបានអះអាងថា កូរ៉េខាងជើងកំពុងរៀបចំបើកដំណើរការសាកល្បងមីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយ ដែលនឹងត្រូវធ្វើឡើងត្រឹមរយៈពេលបីថ្ងៃខាងមុខទៀតនេះ ខណៈដែលសកម្មភាព នៃគម្រោងការ របស់ប្រទេសឯកោមួយនេះ វានឹងក្លាយជាការសាកល្បង ចុងក្រោយបន្ថែម ដែលរំលោភលើសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

ចំពោះប្រទេសកូរ៉េខាងជើងត្រូវបានស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនិងបណ្តាប្រទេសអន្តរជាតិ ផ្សេងទៀត បន្ទាប់ពីប្រទេសមួយនេះតែងតែសាកល្បងកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន សូម្បីតែចិន ដែលជាប្រទេស សម្ព័ន្ធមិត្ត យ៉ាងជិតស្និតរបស់ខ្លួនបានព្យាយាមហាមឃាត់យ៉ាងណាក៏ដោយ ក៏កូរ៉េខាងជើង នៅតែបន្តធ្វើតេស្ត មីស៊ីល ម្តងហើយម្តងទៀត ហើយការសាកល្បងចុងក្រោយបំផុតរបស់រដ្ឋាភិបាលដែលដឹកនាំដោយប្រធានាធិបតីលោក Kim Jong Un គឺបានធ្វើឡើងកាលពីថ្ងៃទី២០ ខែតុលាកន្លងទៅថ្មីៗនេះ។

កងទ័ពអាមេរិកនិងកូរ៉េខាងត្បូងធ្លាប់បាននិយាយថា ការធ្វើតេស្តចុងក្រោយបំផុតរបស់កូរ៉េខាងជើងគឺត្រូវបានបរាជ័យភ្លាមៗ ដែលវាជាប្រភេទមិស៊ីលមានរយះចម្ងាយមធ្យមឈ្មោះថា Musudan ហើយនៅរយះពេលបីថ្ងៃបន្ទាប់ទៀតនេះ ភ្នាក់ងារអាមេរិកបានសន្និដ្ឋានថា ការដែលកូរ៉េខាងជើងគ្រោងនឹងធ្វើតេស្តមីស៊ីលថ្មីនេះ គឺជាការបង្កហេតុកាន់តែខ្លាំងឡើង ស្របពេលដែលអាមេរិកកំពុងតែខិតជិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី៕

gun031116


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ