• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកថ្មី ជិតមកដល់ បេក្ខភាពប្រកួតប្រជែងកាន់តែមានភាពចម្រុងចម្រាស់ខ្លាំង

: inewskh   : November 3, 2016 2:59 pm


បេក្ខភាពប្រធានាធិបតីពីររូបដែលកំពុងប្រកួតប្រជែងក្នុងការទាញយកប្រជាប្រិយភាពរៀងៗខ្លួនកាន់តែឈានដល់ការចម្រុងចម្រាស់គ្នាខ្លាំងរវាង លោកស្រី Hillary Clintonនិងលោក Donald Trump ខណះដែលពេលនេះ លោកស្រី Hillary Clinton ត្រូវបានកើតរឿងអាស្រូវជាថ្មីអំពីEmail ដែលបញ្ហាមួយនេះបានធ្វើអោយលោក Donald Trump មានឧកាសច្រើនក្នុងវាយប្រហារលើលោកស្រីដើម្បីទម្លាក់ប្រជាប្រិយភាពគូរប្រេជែងរបស់ខ្លួន។
ចំពោះលោក Donald Trump តែងតែនិយាយថា បើលោកស្រី Hillary Clinton ជាប់ឆ្នោត អាមេរិកនឹងធ្លាក់ចូលក្នុងវិបត្តិរដ្ឋធម្មនុញ្ញ ខណៈដែលលោកស្រី Hillary Clinton ក៍បានអះអាងដែរថា លោកDonald Trump ជាមនុស្សខ្វះការអត់ធ្មត់ ឆាប់ខឹងឆេវឆាវ មិនសមធ្វើជាប្រធានាធិបតីដឹកនាំអាមេរិកនោះឡើយ ហើយលោកស្រីបន្ថែមថា ប្រសិនបើលោកក្លាយជាប្រធានាធិបតី នៅពេលណាមួយលោក Trump នឹងអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរតាមតែអារម្មណ៍ខឹងរបស់លោក។
ចំពោះបញ្ហាស៊ើបអង្កេតរបស់ភ្នាក់ងារ FBI បានប្រកាសបើកការស៊ើបអង្កេត Email របស់លោកស្រី Hillary Clinton ជាថ្មីកាលពីសប្តាហ៍មុន ដែលបានធ្វើអោយលោក Donald Trump ឆ្លៀតឱកាសយករឿងអាស្រូវទាំងនោះមកវាយប្រហារដៃគូរប្រជែងដើម្បីទាញប្រយោជន៍នយោបាយ ដោយលោករំពឹងថា លោកអាចនឹងអាចដណ្តើមយកសំឡេងគាំទ្រជាច្រើនមកវិញពីលោកស្រី។
ដោយឡែកការចោទប្រកាន់ថាលោកស្រី Hillary Clinton បានធ្វើអោយប៉ះពាល់ដល់សន្តិសុខជាតិអាមេរិកដោយប្រើប្រាស់Emailផ្ទាល់ខ្លួនក្នុងការបំពេញភារកិច្ចពេលដែលលោកស្រីធ្វើជារដ្ឋមន្ត្រីការបរទេសនោះបានផ្ទុះឡើងវិញ បន្ទាប់ពីស្ថានប័នស៊ើបអង្កេតFBI រកឃើញរឿងរ៉ាវដែលពាក់ព័ន្ធជាថ្មី ហើយមកទល់ពេលនេះ ស្ថាប័នស៊ើបអង្កេតកំពុងបើកការស៊ើបអង្កេតបន្តទៀតលើករណីមួយនេះ ប៉ុន្តែភ្នាក់ងារFBI ពុំមានភស្តុតាងគ្រប់គ្រាន់សម្រាប់ចោទប្រកាន់លោកស្រីថាប្រព្រឹត្តបទឧក្រិដ្ឋឡើយ។
ស្របពេលដែលមានការចោទប្រកាន់ជាថ្មីនេះ មន្ត្រីជាន់ខ្ពស់ផ្នែកយុត្តិធម៌លោក Eric Holder បានថ្លែងថា សកម្មភាពស្ថាប័ន FBI ដែលកំពុងធ្វើនេះ វាជាកំហុសមួយ ដោយលោកបានចេញមុខរិះគន់ប្រធានស្ថាប័ន FBI ដែលបានប្រព្រឹត្តកំហុសឆ្គងដ៏ធំ ហើយលោកបន្តថា ការបើកការស៊ើបអង្កេតEmailជាថ្មីនេះបានរំលោភគោលនយោបាយនិងទំនៀមទំលាប់របស់ក្រសួងយុត្តិធម៌អាមេរិក ជាពិសេសគោលការណ៍នៃការបើកការស៊ើបអង្កេតក្នុងពេលបោះឆ្នោត ដូច្នេះវាជារឿងមិនសមហេតុផលនោះឡើយ។
លោកបញ្ជាក់បន្ថែមថា បេក្ខជនប្រធានាធិបតីទាំងពីរសុទ្ធតែមានរឿងអាស្រួវរៀងៗខ្លួន តែការសើរើរឿងEmail របស់លោកស្រី Hillary Clinton ហាក់បីដូចជាផ្តល់ឱកាសអោយលោក Donald Trump ដែលកំពុងធ្លាក់ចុះប្រជាប្រិយភាពងើបឡើងមកវិញ។
ចំណែកលោកស្រី Hillary Clinton វិញបាននិយាយថា បើទោះជាលោកស្រីជួបរឿងអាស្រូវជាបន្តបន្ទាប់ក៏ដោយ ក៏លោកស្រីនៅតែមានទំនុកចិត្តថា ភ្នាក់ងារFBI នឹងមិនធ្វើអោយអ្នកគាំទ្រចាកចេញពីលោកស្រីនោះទេ ហើយលោកស្រីជឿជាក់ថា ការស៊ើបអង្កេតចុងក្រោយនេះ នៅតែដូចលើកមុន គឺថាលោកស្រីគ្មានទោសអ្វីនោះទេ ខណៈដែលលោកស្រីនៅតែសុំអភ័យទោសចំពោះការខ្ជីខ្ជារប្រើប្រាស់Email ផ្ទាល់ខ្លួនក្នុងពេលដែលធ្វើជារដ្ឋមន្ត្រីការបរទេសផងដែរ៕

usavote031116


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ