រដ្ឋបាលខេត្តស្វាយរៀង បកស្រាយនឹងការផ្សាយពីករណីពុលឪឡឹកនៅខេត្តស្វាយរៀង

(ស្វាយរៀង) ៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ ផេកហ្វេសបុកមួយដែលមានឈ្មោះថា «ពិភពបន្ទប់ជួល» បានផុសរូបភាពបីសន្លឹកដែលបង្ហាញពីសកម្មភាពបុណ្យសព ដោយមិនបញ្ជាក់ប្រភពច្បាស់លាស់នោះទេ ប៉ុន្តែផេកនេះបានសរសេរថា«មានករណីមានប្រជាពលរដ្ឋពុលឪឡឹកស្លាប់នៅខេត្តស្វាយរៀង» ធ្វើឲ្យអ្នកប្រើប្រាស់Facebookចែករំលែកជាបន្តបន្ទាប់ និងបញ្ជេញយោលប់ផ្សេងៗគ្នាពីករណីនេះ ។

ប៉ុន្តែភ្លាមៗ ក្រោយពីការផ្សាយរបស់ផេកមួយនេះ រដ្ឋបាលខេត្តស្វាយរៀង​បានចេញមុខបដិសេដទាំងស្រុង ហើយបានហៅផេកនេះថាជាផេកបំពុលសង្គមផងដែរ។ រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ថា គ្មានករណីនេះកើតឡើងនោះទេ បន្ទាប់ពីមានការស្រាវជ្រាវនៅតាមមូលដ្ឋានគ្រប់ទាំងអស់ទូទាំងខេត្តស្វាយរៀង។

រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា« សូមធ្វើការបដិសេដទាំងស្រុងនូវព័ត៌មានបំពុលសង្គមរបស់ផេក «ពិភពបន្ទប់ជួល» ដែលបានផ្សាយថា មានករណីមានប្រជាពលរដ្ឋពុលឪឡឹកស្លាប់នៅខេត្តស្វាយរៀង។ ក្រោយការសាកសួរ និងស្រាវជ្រាវព័ត៌មាននៅតាមមូលដ្ឋាននានានៅក្នុងខេត្តស្វាយរៀងគឺមិនមានករណីពុលឪឡឹកស្លាប់ដូចការចេញផ្សាយរបស់ផេកនេះទេ»។

ក្នុងនាមរដ្ឋបាលខេត្តសូមឲ្យម្ចាស់ផេកបំពុលសង្គមមួយនេះ កែតម្រូវអត្ថបទនេះឡើងវិញបើពុំនោះទេរដ្ឋបាលខេត្តស្វាយរៀង នឹងចាត់វិធានការតាមផ្លូវច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី