• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ប្រកាស​អោយ​ក្រុម រដ្ឋ​អ៊ីស្លាម IS ចុះចាញ់

: inewskh   : November 2, 2016 9:54 am


កងកម្លាំងចម្រុះអ៊ីរ៉ាក់ដែលគាំទ្រដោយសម្ព័ន្ធមិត្តដឹកនាំអាមេរិក បានវាយប្រហារចូលដល់តំបន់ជាយក្រុង Mosul ស្របពេលដែលយុទ្ធនាការរំដោះទីក្រុងធំចុងក្រោយនេះ កំពុងបន្តប្រើពេលវាលាជិតបីសប្តាហ៍ផងដែរ។

តំបន់ជាច្រើននៅជុំវិញទីក្រុងធំជាងគេរបស់ប្រទេសអ៊ីរ៉ាក់នេះ ត្រូវបានរំដោះជាបន្តបន្ទាប់ ខណៈ ដែលនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ក៏បានប្រកាសប្រាប់អោយក្រុមជ្រុលនិយមរដ្ខអ៊ីស្លាមIS ដាក់អាវុធចុះហើយចូលខ្លួនទទួលទោសតាមសម្រួល ជៀងជាងការស្លាប់ដោយបាញ់ប្រហារ។

មកទល់ពេលនេះមានកងកម្លាំងចម្រុះអ៊ីរ៉ាក់ជាងបីម៉ឺននាក់ បានវាយសម្រុកចូលទៅកាន់តែជិតទីក្រុង Mosul បន្ទាប់ពីពួកគេបណ្ដេញក្រុមជ្រុលនិយមរដ្ខអ៊ីស្លាមIS ចេញអស់ពីតំបន់នៅជុំវិញទីក្រុងនេះកាលពីថ្ងៃទី៣១ ខែតុលាមក។

អ្នកនាំពាក្យកងកម្លាំងពិសេសអ៊ីរ៉ាក់លោក Haider Fadhil បាននិយាយថា កងទ័ពនឹងចូលទីក្រុង Mosul ក្នុងពេលពេលឆាប់ៗនេះហើយនឹងត្រូវរំដោះទីក្រុងនេះក្នុងពេលដ៏ខ្លីផងដែរ។

ចំពោះក្រុមជ្រុលនិយមរដ្ខអ៊ីស្លាមIS ត្រូវបានគេប៉ាន់ប្រមាណថា មានវត្តមាននៅទីនោះចន្លោះពី៣ពាន់ទៅ៥ពាន់នាក់ ដែលកំពុងគ្រប់គ្រងក្រុង Mosul ហើយនឹងមានសកម្មជនចន្លោះ១៥០០នាក់ទៅ២៥០០នាក់ ដែលស្ថិតនៅខ្សែក្រវ៉ាត់ការពារខាងក្រៅក្រុង។

ទោះជាយ៉ាងណាពេលនេះ កងទ័ពរដ្ឋាភិបាលបានឡោមព័ទ្ធក្រុមជ្រុលនិយមរដ្ខអ៊ីស្លាមIS ស្ទើរតែគ្រប់ទិសទាំងអស់ ដែលធ្វើអោយពួកគេកំពុងប្រឈមខ្លាំងក្នុងការបោះបង់ចោលនៃការគ្រប់គ្រងទឹកដីមួយចុងក្រោយនេះ៕

14914872_1134313753313263_1456631427_n

 


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ