គួរធ្វើដូចម្ដេច ចំពោះគូរស្វាមីចង់បានកូន?

: inewskh   : May 15, 2016 1:19 pm


មានស្ត្រីច្រើនណាស់ដែលអាចមានផ្ទៃពោះរួចទៅហើយ ប៉ុន្តែ ក៏មានស្ត្រីមួយចំនួនផ្សេងទៀតកំពុងតែព្យាយាមទាំងត្រដរ ដើម្បីអោយមានផ្ទៃពោះ។ ការថែរក្សាសុខភាពទូទៅបានល្អ គឺជាចំណុចចាប់ផ្តើមដ៏ពិសេសមួយ ដែលបុរសអាចធ្វើបាន ដើម្បីអាចធ្វើអោយប្រពន្ធរបស់ខ្លួនមានផ្ទៃពោះ ៖
ជៀសវាងការងូតទឹកក្តៅ
កាលណាអ្នកងូតទឹកដែលមានសីតុណ្ហភាពខ្ពស់ វាអាចនឹងទៅសម្លាប់មេជីវិតឈ្មោល និងមិនអាចអោយមេជីវិតឈ្មោលទាំងនោះធំធាត់បានពេញលក្ខណៈទេ។ យកល្អ គួរតែធ្វើយ៉ាងណាធ្វើអោយពងស្វាសរបស់អ្នកត្រជាក់ តាមរយៈការជៀសវាងទឹកក្តៅ ឬកាត់បន្ថយពេលវេលាដែលត្រូវងូតទឹកក្តៅអោយបានតិចជាង ៣០ នាទី។ អ្នកក៏គួរតែជៀសវាងការប្រើប្រាស់ប្រភពដែលក្តៅៗដូចជា សូណា ការងូតទឹកក្តៅយូរៗ និងស្អំទឹកក្តៅនៅតំបន់ពងស្វាស ព្រោះវាសុទ្ធតែជាកត្តាអាចបន្ថយលទ្ធភាពនៃការមានកូនរបស់អ្នកបាន ទាំងអស់។
ស្លៀកខោទ្រនាប់រលង់ៗ
អ្នកគួរតែប្រាកដថា អ្នកមិនបានស្លៀកខោទ្រនាប់ណាដែលតូចពេក ឬតឹងពេកឡើយ។ ការស្លៀកខោទ្រនាប់ដែលធូរៗនឹងជួយថែរក្សាពងស្វាសអោយនៅត្រជាក់ ហើយក៏ល្អសម្រាប់មេជីវិតឈ្មោលដ៏មានសុខភាពល្អដែរ។
ថែរក្សាចំនួនមេជីវិតឈ្មោលអោយនៅច្រើន
នៅជុំវិញពេលវេលាដែលប្រពន្ធអ្នកនឹងផ្ទុះអូវុល (ចាប់ពី ១០ ទៅ ១៦ ថ្ងៃក្រោយពីចាប់ផ្តើមបាត់រដូវ) វាតែងតែជាពេលវេលាដែលងាយនឹងធ្វើអោយនាងមានផ្ទៃពោះជាងគេតែម្តង។ អ្នកក៏គួរតែគិតអោយច្បាស់ថា អ្នកបានថែរក្សា ឬសន្សំមេជីវិតឈ្មោលដែលមានសមត្ថភាពខ្ពស់សម្រាប់ពេលវេលានេះហើយ។
ឧស្សាហ៍រួមភេទក្នុងពេលដែលប្រពន្ធអ្នកផ្ទុះអូវុល
កាលណាអ្នករួមភេទនៅពេលវេលាបែបនេះកាន់តែច្រើន ឱកាសដែលធ្វើអោយនាងមានផ្ទៃពោះនោះក៏កាន់តែច្រើនដែរ។
ទទួលទានជាតិស័ង្គសីអោយបានគ្រប់គ្រាន់
តាមការសិក្សាបានអោយដឹងថា ការកង្វះជាតិស័ង្គសីមានទំនាក់ទំនងនឹងការថយចុះនៃចំនួនមេជីវិត ឈ្មោលរបស់បុរស។ ដើម្បីប្រាកដថា អ្នកនឹងទទួលបានជាតិស័ង្គសីគ្រប់គ្រាន់ អ្នកត្រូវតែញ៉ាំសាច់ គ្រាប់ធញ្ញជាតិ អាហារសមុទ្រ និងស៊ុតអោយបានច្រើន។ អ្នកក៏អាចទទួលបានជីវជាតិមួយនេះពីវីតាមីនចម្រុះផងដែរ៕

Go_parent-tot-classes012_t600x400


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ