រជ្ជទាយាទ​ថៃ​ថ្មី នឹង​ឡើង​សោយរាជ្យ ក្នុង​ខែធ្នូ​

: inewskh   : November 2, 2016 9:52 am


មន្ត្រីយោធាថៃនិយាយបញ្ជាក់ថា រដ្ឋាភិបាលកំពុងរៀបចំដើម្បីប្រារព្ធពិធីឡើងសោយរាជ្យរបស់រជ្ជទាយាទ Maha Vajiralongkorn នៅថ្ងៃទី១ ខែធ្នូខាងមុខនេះ ខណៈដែលកន្លងមករជ្ជទាយាទ Maha Vajilongkorn បានពន្យារពេលស្នងតំណែងពីព្រះបិតា Bhumibol Adulyadje ដែលសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា ដើម្បីកាន់ទុក្ខសិនអោយចប់សប់គ្រប់មុននឹងគ្រងរាជ្យបន្ត។

តាមប្រភពមន្ត្រីយោធាជាន់ខ្ពស់ថៃ ដែលបានដឹងពីរឿងរ៉ាវនៃការរៀបចំពិធីសោយរាជ្យនេះ ត្រូវបានបង្ហើបឡើងក្រោយការចាកចេញរបស់រជ្ជទាយាទ Maha Vajiralongkorn ទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលជាដំណើរផ្ទាល់ខ្លួនរបស់ព្រះអង្គ ស្របពេលដែលព្រអង្គទ្រង់នឹងយាងត្រឡប់មកប្រទេសវិញក្នុងខែវិច្ឆិកានេះផងដែ៕

14877256_1134313859979919_1314700679_n


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ