ចិន​តាំង​បង្ហាញ​យន្តហោះ ប្រដេញ និង​បំបាំងកាយ ទំនើប​ស៊េរី​ថ្មី ប្រភេទ J-20

: inewskh   : November 2, 2016 9:51 am


ប្រទេសមហាយក្សចិនបានតាំងបង្អួតយន្តហោះចម្បាំងស៊េរីថ្មីជំនាន់ទី៥ ប្រភេទ J-20 នៅក្នុងពិព័រណ៌កងទ័ពអាកាសនៅ Zhuhai ហើយមានយន្តហោះចម្បាំងជាច្រើនគ្រឿងទៀតក៏បានដាក់បង្ហាញក្នុងពិព័រណ៌នេះផងដែរ។

អ្នកនាំពាក្យកងទ័ពអាកាសចិនលោក Shen Jinke បានបញ្ជាក់ថា យន្តហោះចម្បាំងផលិតក្នុងប្រទេសរបស់ខ្លួនប្រភេទ J-20 បានដាក់តាំងជាសាធារណនៅក្នុងពិព័រណ៌អាកាសចរណ៍ចិនអន្តរជាតិលើកទី១១ ដែលយន្តហោះនេះមានការកែលម្អនិងអភិវឌ្ឍយ៉ាងទំនើបនឹងជួយបង្កើនសមត្ថភាពប្រយុទ្ធកងទ័ពអាកាសចិនបានយ៉ាងខ្លាំងក្លាផងដែរ ហើយវានឹងត្រូវយកចូលបម្រើក្នុងវិស័យការពារជាតិនៅពេលឆាប់ៗខាងមុខ។

តាមពិតទៅយន្តហោះចម្បាំងស៊េរីថ្មី J-20 នេះត្រូវបានគេដាក់សាកល្បងអោយហោះហើរលើកដំបូងក្នុងឆ្នាំ ២០១១ ប៉ុន្តែវាត្រូវឆ្លងកាត់ការកែលម្អផ្សេងទៀតជាច្រើនទម្រាំត្រូវគេបង្ហាញខ្លួនជាផ្លូវការនៅពេលនេះ៕

14569676_1134313673313271_1072656183_n


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ