• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
កូរ៉េខាងត្បូង ឃាត់ខ្លួន​ស្រី្ត​ម្នាក់ ដែលជា​អ្នក​នៅ​ពីក្រោយ​រឿងអាស្រូវ​នៃ​ការ​លូកដៃ​ចូល​កិច្ចការរដ្ឋ​

: inewskh   : November 2, 2016 9:48 am


លោកស្រី Choi Soon-sil ដែលនៅពីក្រោយរឿងអាស្រូវនយោបាយរបស់លោកស្រីប្រធានាធិបតី Park Geun-hye ត្រូវបានចាប់ខ្លួនដោយរដ្ឋអាជ្ញាកូរ៉េខាងត្បូងកាលពីថ្ងៃទី៣១ ខែតុលាម្សិលមិញខណៈដែលការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីលោកស្រី Choi Soon-sil ចូលខ្លួនអោយមន្ត្រីរដ្ឋអាជ្ញាសាកសួរជុំវិញការលូកដៃចូល កិច្ចការប្រទេសជាតិ ដែលលោកស្រីមិនមែនជាមន្ត្រីរដ្ឋាភិបាល។

មកទល់ពេលនេះលោកស្រី Choi Soon-sil ត្រូវបានរដ្ឋអាជ្ញាឃាត់ខ្លួនបណ្តោះអាសន្នដោយគ្មានដីកា ក្រោយពេលដែលលោកស្រីចូលខ្លួនបំភ្លឺរូចមក រដ្ឋអាជ្ញាកូរ៉េខាងត្បូងបញ្ជាក់ថា ពួកគេព្រួយបារម្ភខ្លាចលោកស្រី Choi Soon-sil អាចនឹងរត់គេចខ្លួននិងបំផ្លាញភស្តុតាងពាក់ព័ន្ធនឹងរឿងអាស្រូវដែលកំពុងច្របូកច្របល់លើផ្នែកនយោបាយផ្ទៃក្នុងរបស់កូរ៉េខាងត្បូង។

ការិយាល័យរដ្ឋអាជ្ញាកូរ៉េខាងត្បូង កំពុងស៊ើបអង្កេតលើការចោទប្រកាន់លោកស្រី Choi Soon-sil ដែលប្រើការទំនាក់ទំនងជាមួយលោកស្រី Park Geun-hye ដើម្បីលូកដៃចូលកិច្ចការរដ្ឋតាមរយះការពិនិត្យឯកសាររបស់ប្រធានាធិបតីនិងមួយទៀតគឺប្រើឥទ្ធិពលប្រធានាធិបតីលោកស្រី Park Geun-hye ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ហើយលោកស្រី Choi Soon-sil ក៏ត្រូវបានចោទថា បានទទួលទឹកប្រាក់ពីក្រុមហ៊ុនធំៗដោយសារតែទំនាក់ទំនងរវាងលោកស្រីនិងប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន។

នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ លោកស្រី Choi Soon-sil ក៍ត្រូវបានប៉ូលិសនាំមកសាកសួរបន្ថែមនៅការិយាល័យរដ្ឋអាជ្ញាផងដែរ។
ចំពោះរឿងអាស្រូវរបស់លោកស្រី Choi Soon-silនិងលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងនេះ កំពុងតែតានតឹងខ្លាំង ពិសេសកាលពីចុងសប្ដាហ៍មុនមានបាតុកររាប់ពាន់នាក់ប្រមូលផ្ដុំគ្នាតវ៉ាអោយលោកស្រី Park Geun-hye ចុះចេញពីតំណែងប្រធានាធិបតី មិនត្រឹមតែប៉ុណ្ណោះ លោកស្រីប្រធានាធិបតីរូបនេះក៍បានរុះរើទីប្រឹក្សាជាន់ខ្ពស់ជាច្រើននាក់ ដើម្បីស្ដារប្រជាប្រិយភាពនិងដោះស្រាយបញ្ហាដែលកំពុងកើតមានទាំងឡាយផងដែរ៕
14886076_1134313719979933_1058453471_n


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ