ក្រសួងយុត្តិធម៌រៀបចំកិច្ចប្រជុំដើម្បីពិនិត្យលើសំណើសុំអនុគ្រោះទោសដល់ទណ្ឌិត

(ភ្នំពេញ) ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនអ្នកសារព័ត៌មានតាមគ្រុបTelegram ថានៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ស្អែកនេះ ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ នឹងដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើសំណើសុំអនុគ្រោះទោសរបស់គណៈកម្មការរាជធានីខេត្ត។

កិច្ចប្រជុំនឹងពិនិត្យលើសំណើរបស់ពន្ធនាគាររាជធានី-ខេត្ត ចំនួន ១៨ និងមណ្ឌលអប់រំកែប្រែចំនួន ០៤ ដែលបានស្នើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០១៩នេះ លើបញ្ជីទណ្ឌិតដែលស្នើអនុគ្រោះទោសសរុប ៤៦០រូប នៅក្នុងនោះមានស្រី ៤៩រូប៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី