ACU ព្រម​ទទួល​បណ្តឹង​លោក​ ពេជ្រ​ ស្រស់​ ប៉ុន្តែសុំពេលដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត​សិន​

(ភ្នំពេញ) ៖​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ហៅ​កាត់​ថា​ ACU សម្រេច​បេីក​ការ​ស្រាវជ្រាវ​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត​សិន​ មុន​នឹង​បន្ត​នីតិវិធី​បេីក​ឬ​មិន​បេីក​ការ​ស៊ើប​អង្កេត​ករណី​លោក​ផែង​ វណ្ណៈ​ ។

លិខិត​ ACU គោរព​ជូន​លោក​ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​និង​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ឋានៈ​ស្មើ​ទេសរដ្ឋមន្រ្តី​ នៅ​ថ្ងៃទី​២​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ បញ្ជាក់​ថា​ តាម​ស្មារតី​អង្គ​ប្រជុំ​វិភាគ​ពាក្យ​ប្តឹង​ពេល​ព្រឹក​ ថ្ងៃ​ទី​២​ ខែ​មេសា​ ឆ្នាំ​២០១៩​ ដែល​លោក​ពេជ្រ​ ស្រស់​ និង​ សហការី​ បាន​ចូលរួម​ស្តាប់​និង​ការពារ​ពាក្យ​ប្តឹង​របស់​ខ្លួន​ដែរ​នោះ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ យល់ឃើញ​ថា​ លោក​ ពេជ្រ​ ស្រស់​ មាន​កង្វល់​យ៉ាង​ខ្លាំង​ពី​ភាព​តំណាង​របស់​លោក​ផែង​ វណ្ណៈ​ ក្នុង​ករណី​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​កញ្ញា​និស្សិត​ ឌុំ​ រីដា​ ហើយ​ផល​បច្ច័យ​នៃ​អំពើ​នោះ​ អាច​មាន​អ្វី​កេីត​ឡើង​ ដូចម្ដេច​ខ្លះ​ទៀត​ ដែល​តាម​លោក​ ពេជ្រ​ ស្រស់​ បាន​សង្ស័យ​លេី​ចំណុច​ខ្លះ​ៗ​ដោយ​មាន​មូលដ្ឋាន​មួយ​ចំនួន​ ។

លេី​មូលដ្ឋាន​នេះ​ ពិតមែន​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ មិន​មាន​មូលដ្ឋាន​សមល្មមឱ្យ​បេីក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​ ក៏​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ សម្រេច​បេីក​ការ​ស្រាវជ្រាវ​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត​សិន​ មុន​នឹង​បន្ត​នីតិវិធី​បេីក​ឬ​មិន​បេីក​ការ​ស៊ើប​អង្កេត​ករណី​លោក​ផែង​ វណ្ណៈ​ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី