• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
ហ្វីលីពីន អញ្ជើញ​អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ អោយ​ស៊ើបអង្កេត​លើ​ការសម្លាប់​មនុស្ស ក្នុងការ​បោសសម្អាត​គ្រឿងញៀន​

: inewskh   : October 13, 2016 1:08 pm


អ្នកនាំពាក្យរបស់ប្រធានាធីបតីហ្វីលីពីនបាននិយាយថា រដ្ឋាភិបាលហ្វីលីពីនបានកោះអញ្ជើញ អោយអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ធ្វើការជាផ្លូវការ ដើម្បីស៊ើបអង្កេត ការសម្លាប់មនុស្ស រាប់ពាន់នាក់ នៅក្នុងអំឡុងពេលសង្គ្រាម ប្រឆាំងអំពើឧក្រិដ្ឋកម្ម ដែលដឹកនាំដោយលោក ប្រធានាធិបតី Rodrigo Duterte។

ចំពោះលោក Ernesto Abella ដែលជាអ្នកនាំពាក្យរូបនេះ បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា ការិយាល័យប្រធានាធិបតីហ្វីលីពីនបានបញ្ជូនលិខិតអញ្ជើញនេះទៅកាន់លោកស្រី Agnes Callamard ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ហើយហ្វីលីពីនក៍កំពុងរង់ចាំការឆ្លើយតបរបស់លោកស្រីមកវិញផងដែរ។

ដោយឡែកចាប់តាំងពីខែកក្កដាដែលលោក Rodrigo Duterte បានឡើងកាន់ដំណែងមក លោក បានដឹកនាំយុទ្ធនាការបង្ក្រាប និងប្រឆាំងការជួញដូរគ្រឿងញៀន ខុសច្បាប់ នៅក្នុងប្រទេសយ៉ាងខ្លាំងក្លា ដែលត្រឹមរយះពេលជាងបីខែនេះ លោកបានបញ្ជាក្នុងការសម្លាប់មនុស្ស ដែលទាក់ទងនឹងបទឧក្រិដ្ឋនេះ អស់ជាង៣០០០នាក់ និងជាច្រើនផ្សេងទៀត បានចូលខ្លួនមកទទួលទោស ដោយខ្លួនឯងផងដែរ។

សំរាប់អង្គការសហប្រជាជាតិនិងក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ រួមទាំងអាមេរិក បានបង្ហាញការព្រួយបាម្ភខ្លាំង ចំពោះការសម្លាប់មនុស្ស ក្រៅប្រព័ន្ធតុលាការ ទាំងនេះ ស្របពេលដែលបញ្ហាទាំងអស់ បានធ្វើអោយប្រធានាធិបតីហ្វីលីពីន កំពុងមានភាពតានតឹងខ្លាំង ជាមួយ បណ្តាស្ថាប័ននានា ពិសេសមេដឹកនាំ អាមេរិកលោក Barak Obama៕

14658441_1117248531686452_404466678_n


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ