• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
ប្រធានាធិបតី Vladimir Putin ខឹង​នឹង​អង់គ្លេស​និយាយថា រុស្សី​ប្រយ័ត្ន​ក្លាយជា​ប្រទេស​ថោកទាប​

: inewskh   : October 13, 2016 1:08 pm


បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Boris Johnson បានបង្ហាញភស្តុតាងបញ្ជាក់ថា ប្រទេសរុស្សីស្ថិតនៅពីក្រោយការវាយប្រហារតាមអាកាសទៅលើក្បួនរថយន្តដឹកជំនួយរបស់អង្គការសហប្រជាតិស្ថិតនៅទីក្រុងAleppo ប្រទេសស៊ីរីកាលពីខែកញ្ញា ដែលបានសម្លាប់បុគ្គលកាកបាទក្រហម២០នាក់និងបំផ្លាញរថយន្តដឹកជំនួញជាង៣០គ្រឿង រួមទាំងស្បៀងអាហារនិងថ្នាំពេទ្យសំរាប់ចែកជូនប្រជាជនផងនោះ ពេលនេះលោក Boris Johnson បានព្រមានរុស្សីថា ប្រសិនបើរដ្ឋាភិបាលរុស្សីនៅតែបន្តធ្វើសកម្មភាពបែបនេះទៀត នោះប្រទេសដ៍មានអំណាចមួយនេះនឹងអាចផ្លាស់ប្តូរទៅជាប្រទេសដែលថោកទាប ហើយរដ្ឋមមន្ត្រីការបរទេសអង់គ្លេសរូបនេះបានសង្កត់ធ្ងន់ថា រូបភាពផ្កាយរណបបានបង្ហាញយ៉ាំងច្បាស់ថា ក្បួនដឹកជំនួយនាពេលនោះត្រូវបានយន្តហោះរុស្សីវាយប្រហារនៅពេលយប់ងងឹត បន្ទាប់ពីរុស្សីបានទម្លាក់កំហុសទៅអោយក្រុមពួកឧទ្ទាមស៊ីរីដែលជាអ្នកធ្វើសកម្មភាពមួយនេះ។

ចំពោះប្រទេសរុស្សីនៅតែមិនទទួលស្គាល់និងបដិសេធដដែលៗថា យន្តហោះរបស់ខ្លួនមិនបានវាយប្រហារលើក្បួនដឹកជំនួយឡើយ ដោយបញ្ហានោះគឺជាស្នាដៃរបស់ក្រុមឧទ្ទាមជាអ្នកបង្ករឡើងតែប៉ុណ្ណោះ ខណះដែលការបដិសេធមួយនេះត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងចាត់វិធានការប្រឆាំងនឹងរុស្សី ស្របពេលប្រទេសលោកខាងលិចកំពុងតែខឹងនឹងសកម្មភាពវាយប្រហាររបស់កងកម្លាំងរដ្ឋាភិបាលស៊ីរីគាំទ្រដោយរុស្សីដែលបានសម្លាប់ជនស៊ីវិលជាបន្តបន្ទាប់នៅក្នុងទីក្រុងAleppo។

មិនត្រឹមតែប៉ុនណ្ណឹងរុស្សីបានបោះឆ្នោតជំទាស់នឹងការពង្រាងដំណោះស្រាយរបស់បារាំងដែលស្នើទៅអង្គការសហប្រជាជាតិក្នុងការទាមទារអោយបញ្ចប់ការវាយប្រហារតាមអាកាសនិងមិនអោយមានយន្តហោះយោធាហោះហើរលើទីក្រុង Aleppo ខណះដែលបញ្ហាទាំងនេះរុស្សីបានអះអាងថា អង់គ្លេសកំពុងតែព្យាយាមបង្កើតភាពតានតឹងជាមួយរុស្សីនិងថែមទាំងអំពាវនាវអោយប្រជាជនធ្វើបាតុកម្មនៅមុខស្ងាទូតរុស្សីប្រចាំទីក្រុងLondon៕
14642658_1117248325019806_2132100170_n


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ