• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
ក្រោយពី​បញ្ចប់​ទស្សនកិច្ច​នៅ​ចិន ប្រធានាធិបតី​ហ្វីលីពីន នឹង​បន្តទៅ​ទស្សនកិច្ច នៅ​ជប៉ុន

: inewskh   : October 13, 2016 1:07 pm


ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នឹងបន្តបំពេញទស្សនកិច្ចជាលើកដំបូងរយះពេលបីថ្ងៃទៅកាន់ប្រទេសជប៉ុន តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីលោក Shin Zoo Abe។

ប្រធានាធិបតីហ្វីលីពីនរូននេះបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ជប៉ុនចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែតុលាខាងមុខនេះ ក្នុងអំឡុងពេលបីថ្ងៃនៃដំណើរទស្សនកិច្ចនេះដែរ លោក Rodrigo Duterte នឹងចូលសម្តែងការគួរសម ជាមួយ អធិរាជ ជប៉ុន និងជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ អោយកាន់តែល្អប្រសើរ។

គួររលឹកផងដែរថា ប្រធានាធិបតីលោក Rodrigo Duterte ធា្លប់បានជួបជជែកជាមួយនឹងលោក នាយករដ្ឋមន្ត្រីជប៉ុន នៅក្រៅកិច្ចប្រជុំ ពាក់ព័ន្ធអាស៊ាន ធ្វើឡើងនៅប្រទេសឡាវម្តងរួចមកហើយ ខណៈដែលពេលនោះ ភាគីទាំងពីរក៏បានជជែកពីទំនាក់ទំនងទ្វេភាគីពិសេសជប៉ុនក៏បានផ្តល់យោបល់ដល់ហ្វីលីពីន លើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ផងដែរស្របពេលដែលជប៉ុនក៏បានលើកឡើងពីផែនការ របស់ខ្លួន ក្នុងការផ្តល់នាវាចម្បាំង ពីរគ្រឿង ដល់រដ្ឋាភិបាលហ្វីលីពីននិងអោយហ្វីលីពីនជួលយន្តហោះស៊ើបការណ៍ប្រាំគ្រឿងដើម្បីពង្រឹងសមត្ថភាពសន្តិសុខផងដែរ។

ក្រៅពីអាមេរិក ជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់ហ្វីលីពីនយ៉ាងជិតស្និទ្ធនោះ កាលពីរដ្ឋបាលរបស់អតីតប្រធានាធីបតីហ្វីលីពីនមុន ជប៉ុនក៏បានចូលរួមជ្រោមជ្រែងហ្វីលីពីនយ៉ាងសកម្មដើម្បីប្រឆាំងជាមួយនឹងចិនលើជម្លោះសមុទ្រចិនខាងត្បូងក្នុងឆាកអន្តរជាតិទៀតផង៕

14694653_1117248455019793_627760713_n


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ