ប្រជាជនថៃ និងអ្នកនយោបាយ​មានចង្ងល់ព្រោះតួលេខប៉ោងខុសធម្មតារបស់ គ.ជ.ប

(ថៃ) ៖ ចំនួនតួលេខការផ្សាយលទ្ធផលបោះឆ្នោតនៅប្រទេសថៃរបស់ គជប រយៈពេល៤ថ្ងៃ ប៉ោងខុសធម្មតា ធ្វើឲ្យប្រជាជនថៃដែលប្រើប្រាស់បណ្ដាញសង្គមបានដាក់ជាចង្ងល់តួលេខខុសគ្នា។

លោកស្រី សុដារ៉ាត់ បេក្ខភាពនាយករដ្ឋមន្ត្រី ពីគណបក្ស ភឿថៃ បានផុសតាមបណ្តាញសង្គមនៅល្ងាចថ្ងៃទី២៨ ខែមីនា វេលាម៉ោង ១៧៖១៤នាទី ថាពាក់ព័ន្ធករណី គ.ជ.ប បានចេញសេចក្តីប្រកាសលទ្ធផលបណ្តោះអាសន្នថាគណបក្ស ភឿថៃ បានទទួលសម្លេងឆ្នោតលំដាប់ទី២ ដោយគណបក្ស ផ្លាំងប្រាឆារ៉ាត់ មានសម្លេងនាំមុខ។

លោកស្រីបានបញ្ជាក់ថាកាលពីបិទហិបបោះឆ្នោតកាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ គ.ជ.ប បានចេញសេចក្តីប្រកាសលទ្ធបឋមអ្នកបានប្រើសិទ្ធិបោះឆ្នោតមានចំនួន 33,775,230នាក់ ស្មើ 65.96% ដោយឡែកនៅថ្ងៃទី២៨ ខែមីនា វេលាម៉ោង ១៤៖៥០នាទី គ.ជ.ប បានចេញមកប្រកាសម្តងទៀតពាក់ព័ន្ធអ្នកបានចេញមកបោះឆ្នោតមានចំនួន38,268,375នាក់ ស្មើ 74.69% នេះបញ្ជាក់ឲ្យឃើញថាមានសន្លឹកឆ្នោតថ្មីកើនឡើងចំនួន 4,493,145។

ឥឡូវនេះការកើនឡើងនៅសន្លឹកឆ្នោតមានរហូតដល់ជិត ៥លានសម្លេង គឺជាប្រធានបទកំពុងតែក្តៅក្នុងបណ្តាញសង្គម ដោយឃើញប្រជាជនសម្តែងមតិតាមរយៈបណ្តាញសង្គមដោយចោទ គ.ជ.ប ថាបានមកពីណា រយៈពេលតែ ៤ថ្ងៃការប្រកាសមានការលំអៀងខ្លាំង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី