• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
មេទ័ព​អាមេរិក ចេញការព្រមាន ​កម្ទេច រាល់​ការគំរាមកំហែង ​មកលើ​អាមេរិក

: inewskh   : October 7, 2016 3:04 pm


ប្រមុខមេទ័ពជើងគោកអាមេរិកលោក Mark Milley បានចេញសារព្រមានខ្លាំងៗចំពោះការគំរាមកំហែងទាំងឡាយមកលើអាមេរិក ដោយរួមទាំងរុស្សីផងដែរ ហើយថែមទាំងប្រកាសថា កងទ័ពអាមេរិកនឹងកម្ចាត់រាល់សត្រូវទាំងអស់ដែលហ៊ានឈ្លានពាននិងរំលោភសិទ្ធិរបស់ខ្លួន។

ចំពោះការចេញសារព្រមាននេះ បានធ្វើឡើងស្របពេលដែលអាមេរិកកំពុងប្រឈមមុខដាក់គ្នាជាមួយនឹងរុស្សី ក៏ដូចជាការគំរាមពីសំណាក់ក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាមISISផងដែរ។

លោកMark Milley បានបន្តថា អាមេរិកកំពុងប្រឈមមុខនឹងការគំរាមកំហែងដែលមិនធា្លប់ពីមុនមក ដ្បិតសត្រូវរបស់អាមេរិកកំពុងរៀបចំខ្លួនជាមួយនឹងក្ដីសង្ឃឹមថា ពួកគេនឹងផ្ដួលអាមេរិកបាននៅពេលអនាគត ប៉ុន្តែលោកនៅតែប្តេជ្ញាថា អាមេរិកនឹងកម្ទេចរាល់សកម្មភាពដែលឈ្លានពានមកលើខ្លួន ព្រោះកងទ័ពអាមេរិកនឹងមិនគេចវ៉េសពីបញ្ហាប្រឈមអ្វីឡើយ អាមេរិកនឹងកម្ទេចពួកគេអោយខ្លាំងជាងពេលមុនៗទៅទៀត។

 

ហេតុដែលប្រមុខមេទ័ពជើងគោកអាមេរិកចេញការព្រមានខ្លាំងៗដូចនេះ គឺស្របពេលដែលអាមេរិកឈានមកដល់ពេលមូយដែលសំខាន់នៅក្នុងដំណាក់កាលដែលប្រជាជនអាមេរិកត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី មិនត្រឹមតែប៉ុណ្ណោះ ការកើនឡើងនៃការប្រឈមមុខដាក់គ្នានៃផ្នែកយោធាជាមួយគូប្រជែងដូចជាចិននិងរុស្សី។

 

ទោះជាយ៉ាងណាមេទ័ពរូបនេះក៏អះអាងដែរថា កងទ័ពនឹងរក្សាខ្លួននឹងស្ថានភាពគ្រោះថ្នាក់ទាំងនោះ បើទោះជាវាជារឿងដ៏លំបាកក៏ដោយ ដោយលោកនឹងអោយកងទ័ពខ្លួនរក្សាសមត្ថភាពសំរាប់ការកម្ទេចសត្រូវទាំងអស់នៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា៕

14627832_1112615475483091_431872917_n

 


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ