• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
អតីតនាយករដ្ឋមន្ត្រី Portugal ជាប់ឆ្នោត ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ

: inewskh   : October 7, 2016 3:00 pm


អតីតនាយករដ្ឋមន្ត្រី Portugal លោក Antonio Guterres ត្រូវបានជាប់ឆ្នោត ជាឯកច្ឆ័ន្ទ បន្ទាប់ពីមានការបោះឆ្នោត សម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីជ្រើសអគ្គលេខាធិការថ្មីជំនួសលោក Ban Ki Moon ដែលនឹងត្រូវអស់អណត្ តិនៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦នេះ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិក១៥ប្រទេស បានអនុម័តជាផ្លូវការក្នុងជ្រើសរើសលោក Guterres ជាអគ្គលេខាធិការថ្មី ហើយមិនត្រឹមតែប៉ុននឹងក្រុមប្រឹក្សា បានស្នើទៅមហាសន្និបាត អង្គការសហប្រជាជាតិ អោយតែងតាំង លោកជា អគ្គលេខាថ្មីក្នុងពេលដ៏ខ្លីខាងមុខនេះ។

បន្ទាប់ពីទទួលបានការជ្រើសរើសជាផ្លូវការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិក១៥ប្រទេសរួចមក នៅក្នុងសប្តាហ៍ក្រោយមហាសន្និបាតអង្គកាសហប្រជាជាតិមានសមាជិក១៩៣ប្រទេសនឹងចាប់ផ្តើមបោះឆ្នោតកំណត់ថ្ងៃតែងតាំងលោក Guterresតែម្តង ខណះដែលក្រុមប្រឹក្សាសន្តិសុខបានសង្ឃឹមថា លោកនឹងក្លាយជាថ្នាក់ដឹកនាំកំពូលលើកដំបូងរបស់ពិភពលោក ដែលលោកពេលនេះមានវ័យ៦៧ឆ្នាំហើយលោកធ្លាប់ជាប្រធានទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនិងជាអ្នកនយោបាយរួមទាំងសង្គមវិទ្យាដែលធ្លាប់បានសន្យាថា នឹងកែលម្អអង្គការសហប្រជាតិ ដើម្បីជំរុញអោយបាននៃសន្តិភាព និងពិសេសគឺលើកកម្ពស់សិទ្ធិមនុស្ស៕

14608187_1112615388816433_1774003693_n


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ