ក្រុមហ៊ុនBoeing ប្រកាសអំពីការជួសជុលយន្តហោះប្រភេទ 737 Max របស់ខ្លួន 

(បរទេស) ៖ យោងទៅតាមស្ថានីយទូរទស្សន៍BBC នៅព្រឹកថ្ងៃទី២៨ខែមីនាឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្រុមហ៊ុនប៊ូអ៊ីងបានផ្លាស់ប្តូរចេញនូវប្រព័ន្ធគ្រប់គ្រងដ៏ស្មុគស្មាញមួយដែលពាក់ព័ន្ធទៅនឹងយន្តហោះ 737 Max ពីរគ្រឿង ដែលបានធ្លាក់ ក្នុងរយៈពេលប្រាំខែចុងក្រោយនេះ។

ទោះបីជាយ៉ាងណាក្តី វានៅតែមិនទាន់ច្បាស់នៅឡើយទេថា យន្តហោះទាំងអស់ដែលបានបញ្ឈប់លែងឱ្យហោះហើរនៅទូទាំងពិភពលោកនៅក្នុងខែនេះ នឹងត្រូវបានអនុញាតឱ្យហោះហើរនោះ។
បន្ថែមពីនេះ ក្រុមអ្នកស៊ើបអង្កេតក៏មិនទាន់បានកំណត់មូលហេតុណាមួយច្បាស់លាស់នៃគ្រោះថ្នាក់នេះនៅឡើយទេ។

ដើម្បីធ្វើឱ្យមានភាពប្រសើរឡើង ក្រុមហ៊ុនប៊ូអ៊ីងក៏កំពុងដំឡើងប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ស្តង់ដារមួយ ដែលកាលពីមុន គេចាត់ទុកថាប្រព័ន្ធសុវត្ថិភាពនេះអាចមាន ឬមិនមានក៏បាន។
គួរបញ្ចាក់ផងដែរថា ទាំងយន្តហោះរបស់ក្រុមហ៊ុន Lion Air របស់ប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ដែលបានជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនេះ បានប្រើប្រាស់ប្រព័ន្ធជូនដំណឹង ដើម្បីផ្តល់ពត័មានដល់អ្នកបើកយន្តហោះ នៅពេលមានសញ្ញាមិនប្រក្រតីនោះឡើយ ។ 

ក្រុមហ៊ុនប៊ូអ៊ីងក៏បាននិយាយថា នៅពេលខាងមុខនេះយន្តហោះនឹងត្រូវតំឡើងប្រព័ន្ធសុវត្តិភាពនេះ ហើយគ្មានការគិតថ្លៃសេវាបន្ថែមទៀតនោះទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី