គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ បានប្រកាសលទ្ធផលបោះឆ្នោតជាតិនៅរសៀលនេះមានគណបក្សចំនួន ១០ ដែលទទួលបានសម្លេងគាំទ្រពីប្រជាជនថៃ

(ថៃ) ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ថៃ បានប្រកាសលទ្ធផលបោះឆ្នោតជាតិកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ជាបណ្តោះអាសន្ន ១០០% នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ វេលម៉ោង ១៥៖០០នាទី មានគណបក្សចំនួន ១០ ដែលទទួលបានសម្លេងគាំទ្រពីប្រជាជនថៃ រួមមាន៖

១ – គណបក្ស ផ្លាំងប្រាក់ឆារ៉ាត់ ទទួលបានសម្លេង 8,433,137

២ – គណបក្ស ភឿថៃ ទទួលបានសម្លេង 7,920,630

៣ – គណបក្ស អនាគត់ម៉ៃ ទទួលបានសម្លេង 6,265,950

៤ – គណបក្ស ប្រាក់ឆាថិបប៉ាត់ ទទួលបានសម្លេង 3,947,726

៥ – គណបក្ស ភូមិចៃថៃ ទទួលបានសម្លេង 3,732,883

៦ – គណបក្ស សេរីរួមថៃ ទទួលបានសម្លេង 826,530

៧ – គណបក្ស ឆាតថៃផាត់ថះណា ទទួលបានសម្លេង 782,031

៨ – គណបក្ស សេដ្ឋកិច្ចម៉ៃ ទទួលបានសម្លេង 485,664

៩ – គណបក្ស ប្រាក់ឆាឆាត ទទួលបានសម្លេង 485,436

១០ – គណបក្ស ភឿឆាត ទទួលបានសម្លេង 419,393

សូមជម្រាបដែរថា ក្នុងសន្និសិទសារព័ត៌របស់អ្នកស្រី សុដារ៉ាត់ កេយុរាផាន់ ជាបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណកប្ស ភឿថៃ កាលពីព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ អ្នកស្រី សុដារ៉ាត់ បានបញ្ជាក់អះអាងថាអ្នកស្រីនឹងធ្វើតាមការសន្យាជាមួយប្រជាពលរដ្ឋក្នុងកំឡុងពេលបោះឆ្នោត អ្នកស្រីបន្តទៀតថាបើទោះបីនៅពេលនេះតួលេខបណ្តោះអាសន្ននៅមានការអំអៀងបន្តិចបន្តួច ប៉ុន្តែតួលេខនេះក៏មិនអាចចុះក្រោម ២៥៥អាសនៈ ។  ក្រុមប្រជាធិបតេយ្យ បានទទួលសម្លេងអាសនៈភាគច្រើន និងបានផ្តល់សេចក្តីទុកចិត្តពីប្រជាជនថៃ និងការរួមគ្នា បញ្ឈប់ការរស់ឡើងវិញនៃអំណាចរបបយោធានៃ គណៈកម្មាធិការរក្សាសន្តិសុខជាតិ  នឹងការរួមអ្នកប្រជាធិបតេយ្យបង្កើតរដ្ឋាភិបាលចំរុះ នេះតាមការអះអាងពីអ្នកស្រី សុដារ៉ាត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី