នាយករដ្ឋមន្ត្រីអង់គ្លេស ប្រកាសលាលែងពីតំណែងប្រសិនបើសម្រេចកិច្ចព្រមព្រៀង ប្រេសិត មិនបាន

(អង់គ្លេស) ៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ថេរេសា មេ បានប្រកាសថាលោកស្រីនឹងលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ដោយសារតែដំណោះស្រាយនៅឯរដ្ឋសភាអង់គ្លេស នឹងត្រូវគាំទ្រឲ្យការបំបែកខ្លួនចេញពីសហគមន៍ អឺរ៉ុប (EU)។

មេដឹកនាំស្ត្រី អង់គ្លេស បានថ្លែងថាការប្រជុំសភាខាងមុខនេះ លោកស្រីបានត្រៀមខ្លួនរួមជាស្រេចក្នុងការលាលែងចេញពីដំណែងនាយករដ្ឋមន្ត្រី មុនពេលកំណត់ ដោយលោកស្រីបានដឹងយ៉ាងច្បាស់ថាគណបក្សលោកស្រី មិនត្រូវការឲ្យលោកស្រី នៅបន្តជាមេដឹកនាំក្នុងការចរចារប្រេសិតបន្តទៀតទេ ហើយលោកស្រីក៏មិនចាំបាច់នៅបន្តទៀតដែរ។

ការប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស មានជាលើកដំបូង ក្រោយពីសមាជិកសភា ជាបេក្ខភាពដឹកនាំរដ្ឋាភិបាលរបស់លោកស្រី ម្នាក់ៗមានមតិមិនគាំទ្រផែនការបំបែកខ្លួនចេញពីសហគមន៍ អឺរ៉ុប (EU) របស់លោកស្រីជាលើកទី២ ដែលលោកស្រីបានថ្លែងបន្តថាលោកស្រីនឹងគាំទ្រ ប្រេសិត ផ្សេងៗ ដែលនឹងទទួលការប្រជាមតិនាថ្ងៃច័ន្ទអាទិត្យក្រោយ។

សម្រាប់ផែនការប្រេសិតដែលមាននៅសល់ប្រមាណចំនួន ១៦ ដែលជាជម្រើសក្នុងការពិចារណា រួមទាំងការបំបែកខ្លួនដោយគ្មានកិច្ចព្រមព្រៀង ឬការនៅក្នុងសភាអឺរ៉ុបតាមធម្មតា ដើម្បីធ្វើប្រជាមតិម្តងទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី