• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
អង្គការសហប្រជាជាតិ​និយាយថា ប្រធានាធិបតី​ហ្វីលីពីន ជា​មនុស្ស​ខ្វះ​ការយល់ដឹង ពី​បញ្ហា​សិទ្ធិមនុស្ស​

: inewskh   : September 15, 2016 4:21 pm


នៅក្នុងកិច្ចប្រជុំលើកទី៣៣នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិលោក Al Hussein បានរិះគន់ប្រធានាធិបតីហ្វីលីពីនខ្លាំងៗ ពីការប្រឆាំងនឹងការបញ្ចេញយោបល់លើការស៊ើបអង្កេតបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសហ្វីលីពីន ដែលលោក Rodrigo Duterte បានបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀននិងការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ត្រូវបានរងការរិះគន់ចំៗជុំវិញបញ្ហាសិទ្ធិមនុស្សនៅហ្វីលីពីន ខណះដែលលោកក៍បានអះអាងថា បើយកល្អអង្គការសហប្រជាជាតិសូមកុំលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោក។
ចំពោះយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីនរូបនេះ បានធ្វើអោយមនុស្សជាង៣ពាន់នាក់ស្លាប់ទាំងក្នុងនិងក្រៅតុលាការហើយជាច្រើនផ្សេងទៀតកំពុងបន្តចាប់និងឃុំខ្លួន។
សកម្មភាពទាំងអស់នេះហើយដែលអង្គការសហប្រជាជាតិបាននិយាយថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ជាមនុស្សដែលខ្វះការយល់ដឹងពីបញ្ហាសិទ្ធិមនុស្សដែលគោរពតាមច្បាប់អន្តរជាតិ ក៏ដូចជាគោលការណ៍នានាដែលធ្វើអោយពិភពលោកមានសុវត្ថិភាព ហើយការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនៅឯហ្វីលីពីន ស្នងការជាន់ខ្ពស់អង្គការសិទ្ធមនុស្សបញ្ជាក់ថា ប្រជាជនហ្វីលីពីនមានសិទ្ធិទទួលបានការកាត់ទោសតាមច្បាប់និងមានការធានាត្រឹមត្រូវ។

ដោយឡែកបើទោះជាមានការរិះគន់យ៉ាងណា ក៍លោកប្រធានាធិបតីមិនសូវជាអើពើអ្វីឡើយ ហើយលោកអះអាងថា សកម្មភាពនេះគឺលោកធ្វើដើម្បីប្រជាជនរបស់លោកដែលធ្លាប់រងគ្រោះដោយបញ្ហានេះ មិនត្រឹមតែប៉ុណ្ណឹងលោកត្រូវគោរពតាមគោលការណ៍ដែលបានសន្យាជាមួយប្រជាជនមុនលោកឡើងកាន់ដំណែង៕

14329315_1095553213855984_768621137_o


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ