• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
ព្រឹទ្ធសភា​អាមេរិក ស្នើ​ប្រធានាធិបតី​បង្កើន​ជំនួយ​យោធា ជួយ​ប្រទេស​ក្នុង​តំបន់​អាស៊ី ដើម្បី​ប្រឆាំង​ចិន​

: inewskh   : September 15, 2016 4:19 pm


ព្រឹទ្ធសភាអាមេរិកបានថ្កោលទោសចិនដែលកសាងកោះសិប្បនិម្មិតនិងហេដ្ឋារចនាសម្ព័ន្ធបម្រើវិស័យយោធានៅតាមតំបន់ជម្លោះសមុទ្រចិនខាងត្បូង និងបានគំរាមគំហែងប្រទេសតូចៗដែលមានជម្លោះជាមួយខ្លួន ហើយក៏មានការស្នើអោយរដ្ឋបាលប្រធានាធិបតីលោក Barak Obama គួរតែបង្កើនថវិកាសម្រាប់ជួយគាំទ្រយោធាដែលជាសម្ព័ន្ធមិត្តអាមេរិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយនឹងងត្រូវបន្តរក្សាលំនឹងអំណាចយោធារបស់ខ្លួននៅក្នុងតំបន់នេះដើម្បីការពារប្រយោជន៍ជារួមផងដែរ។
សមាជិកព្រឹទ្ធសភាអាមេរិកលោក John McCain បានពន្យល់ថា ដើម្បីរក្សាអំណាចនេះយើងចាប់ផ្តើមដោយការបង្កើនការហោះហើរ ធ្វើនាវាចរណ៍និងប្រតិបត្តិការនៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាតអោយធ្វើ ហើយអ្វីដែលសំខាន់ជាងនេះអាមេរិកត្រូវវិនិយោគលើកងទ័ពជើងទឹក ជើងអាកាស និងជើងគោក ដើម្បីពង្រឹងសមត្ថភាពការពារជាតិនៅតំបន់ប៉ាស៊ីហ្វិកទាំងមូល ហើយលោកក៏បានហៅចិនថា ជាប្រទេសមហាអំណាចដែលប្រើកម្លាំងយោធាគំរាមប្រទេសតូចៗនិងថែមទាំងកំពុងបំផ្លាញសណ្តាប់ធ្នាប់នៅតំបន់អាស៊ី ខណះដែលលោកអះអាងថា ចិនគឺជាប្រទេសដែលប្រហើនដោយច្រានចោលសេចក្តីសម្រេចរបស់តុលាការអន្តរជាតិក្នុងការទាមទារតំបន់ជម្លោះសមុទ្រចិនខាងត្បូង៕
14315727_1095553983855907_733504213_o


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិ