ក្រុមគណបក្សនយោបាយថៃ ដែលបានហៅខ្លួនឯងថា ជាគណបក្សប្រជាធិបតេយ្យ និងបានរួមគ្នាប្រកាសបង្កើតរដ្ឋាភិបាលចំរុះ ដោយបានបញ្ជាក់ថាមានអាសនៈក្នុងសភាមិនតិចជាង ២៥៥អាសនៈ

ប្រទេសថៃ៖ គណបក្ស ភឿថៃ ដែលទទួលបានសម្លេងអាសនៈច្រើនជាងគេក្នុងសភា និងបានប្រកាសចងសម្ព័ន្ធជាមួយ​គណកប្សចំនួន ៦ផ្សេងទៀតមានដូចជា៖

 • គណកប្ស អនាគត់ម៉ៃ
 • គណកប្ស សេរីរួមថៃ
 • គណបក្ស ប្រាក់ឆាឆាត
 • គណបក្ស ភឿឆាត
 • គណបក្ស ផ្លាំងពួងឆុនថៃ
 • គណបក្ស សេដ្ឋកិច្ចម៉ៃ

ក្រុមប្រជាធិបតេយ្យបានរួមគ្នាចុះហត្ថលេខាទប់ស្គាត់ បញ្ឈប់ការរស់ឡើងវិញនៃអំណាច គណៈ កម្មាធិការរក្សាសន្តិសុខជាតិថៃ ដែលមានលោក ប្រាយុទ្ធ ចាន់អូឆា ជាប្រធាន នេះបើតាមការប្រកាសក្នុងសន្និសិទសារព័ត៌របស់អ្នកស្រី សុដារ៉ាត់ កេយុរាផាន់ ជាបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណកប្ស ភឿថៃ កាលពីព្រឹកថ្ងៃទី២៧ មីនា ។ អ្នកស្រី សុដារ៉ាត់ បានបញ្ជាក់អះអាងថាអ្នកស្រីនឹងធ្វើតាមការសន្យាជាមួយប្រជាពលរដ្ឋក្នុងកំឡុងពេលបោះឆ្នោត អ្នកស្រីបន្តទៀតថាបើទោះបីនៅពេលនេះតួលេខបណ្តោះអាសន្ននៅមានការអំអៀងបន្តិចបន្តួច ប៉ុន្តែតួលេខនេះក៏មិនអាចចុះក្រោម ២៥៥អាសនៈ ។  ក្រុមប្រជាធិបតេយ្យ បានទទួលសម្លេងអាសនៈភាគច្រើន និងបានផ្តល់សេចក្តីទុកចិត្តពីប្រជាជនថៃ និងការរួមគ្នា បញ្ឈប់ការរស់ឡើងវិញនៃអំណាចរបបយោធានៃ គណៈកម្មាធិការរក្សាសន្តិសុខជាតិ  នឹងការរួមអ្នកប្រជាធិបតេយ្យបង្កើតរដ្ឋាភិបាលចំរុះ នេះតាមការអះអាងពីអ្នកស្រី សុដារ៉ាត ។ សម្រាប់អាសនៈក្នុងរដ្ឋសភាចំនួន ២៥៥អាសនៈ ដែលថ្នាក់ដឹកនាំគណបក្ស ភឿថៃ រួមទាំងក្រុមប្រជាធិបតេយ្យបានអះអាងថាជាតួលេខមួយបានធ្វើការគណនាសម្លេងដែលទទួលបានពីភ្នាក់ងាររបស់ខ្លួនប្រចាំមណ្ឌលបោះឆ្នោតទូទំាងប្រទេសថៃ ក្នុងនោះ៖

 • គណកបក្ស ភឿថៃ ទទួលបានសម្លេង ១៣៧អាសនៈ
 • គណបក្ស អនាគត់ម៉ៃ ទទួលបានសម្លេង ៨៨អាសនៈ
 • គណបក្ស សេរីរួមថៃ ទទួលបានសម្លេង ១២អាសនៈ
 • គណកប្ស ប្រាក់ឆាឆាត ទទួលបានសម្លេង ៧អាសនៈ
 • គណកប្ស សេដ្ឋកិច្ចម៉ៃ ទទួលបានសម្លេង ៦អាសនៈ
 • គណកប្ស ភឿឆាត ទទួលបានសម្លេង ៥អាសនៈ
 • គណបក្ស ផ្លាំងពួងឆុនថៃ ទទួលបានសម្លេង ១អាសនវ នឹងអាចទទួលបាន ១អាសនៈបន្ថែមទៀ​ត​។

ក្នុងសន្និសិទកាលពីព្រឹកមិញបើទោះបី គណកប្ស សេដ្ឋកិច្ចម៉ៃ មិនបានចូលក៏ពិមែន តែមិនបានបែកចេញពីក្រុមប្រជាធិបតេយ្យឡើយនេះបើតាមការអះអាងរបស់អ្នក សុដារ៉ាត់ រួមទាំងអស់ក្រុមប្រជាធិបតេយ្យសរុបចំនួន ៧គណកប្ស៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
 • អត្ថបទថ្មី