ម្ចាស់ឡាន យិន ង្គិច ចូលបុណ្យសពនិស្សិតឆ្នើម​ ឌុំ រីដា ៥០០០ដុល្លារ ខណៈគ្រួសារសពចង់ឲ្យជនបង្កមកអុចធូបសុំខមាលទោស

(កណ្ដាល) ៖ ម្ចាស់ឡាន យិន ហ្គិច ជនដែលចេញមុខទទួលខុសត្រូវលើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកនិស្សិតឆ្នើមស្លាប់ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានផ្តល់ថវិកាប្រមាណ ៥ពាន់ដុល្លារអាមេរិកតាមរយៈលោក ផែង វណ្ណៈ ដើម្បីចូលបុណ្យសពកញ្ញា ឌុំ រីដា នៅគេហដ្ឋានរបស់សពក្នុងភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បើទោះបីជាទទួលបានថវិកាចូលបុណ្យសពពីគ្រួសារបស់ជនបង្កយ៉ាងណាក្តី តែក្រុមគ្រួសារសពនៅតែបន្តទទូចចង់ឃើញជនបង្ក ក៏ដូចជាគ្រួសារទៅអុជធូប ដើម្បីជាការខមាទោសដល់សពកូនស្រីរបស់ពួកគាត់ផងដែរ។

ក្រុមគ្រួសារសពក៏បានសម្តែងនូវអារម្មណ៍សោកស្តាយផងដែរ ចំពោះកាយវិការរបស់គ្រួសារ និងជនបង្ក ដែលបានសាងក្តីសង្វេគជាពន់ពេកសម្រាប់ក្រុមគ្រួសាររបស់គាត់ហើយ តែត្រឹមការអុជធូបនៅចំពោះមុខសពមិនអាចធ្វើបាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី