កីឡាករកម្ពុជាបីរូប មានរបួស មិនអាចចូលលេងនៅថ្ងៃស្អែក ​សឹង្ហបុរី

: inewskh   : July 27, 2016 2:12 pm


ភ្នំពេញ ៖ លោក Lee Tae Hoon គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ មុនការប្រកួតជាមិត្តភាពអន្តរជាតិ ជាមួយ សឹង្ហបុរី នាយប់ថ្ងៃទី២៨ ខែកក្កដាថា យើងដឹងហើយថា សឹង្ហបុរី គឺជាក្រុមខ្លាំងមួយ។

លោក Lee Tae Hoon បន្តថា កីឡាករកម្ពុជាយើង ដែលមានខ្សែប្រយុទ្ធសំខាន់ទាំងពីរនាក់ ប្រាក់ មុន្នីឧត្តម និងចាន់ វឌ្ឍនាកា មានរបួស ធ្វើឱ្យពួកគេមិនអាចបានចូលលេងទេ រីឯខ្សែការពារមួយរូបទៀត ណុប តុលា ក៏មានរបួសផងដែរ នឹងមិនបានចូលលេងឡើយ។

លោកបន្ថែមថា ទោះបីជាដឹងថាគេខ្លាំងក៏យើង ខិតខំធ្វើអោយល្អ សម្រាប់លទ្ធផលយ៉ាងណានោះ គឺ យើងត្រៀមចិត្តទទួលយករួចហើយ ព្រោះការប្រកួត ព្រោះនេះជា ការប្រកួតលក្ខណៈមិត្តភាពដើម្បីស្វែងរកចំណុចផ្សេងៗត្រៀមជម្រុះព្រឹត្តិការណ៍ AFF Suzuki Cup ខាងមុខ”។

សូមបញ្ជាក់ផងដែរថា ក្រុមទាំង២ធ្លាប់បានជួបគ្នា២ដងនៅវគ្គជម្រុះ FIFA World Cup ២០១៨ ដែលជើងទី១ នៅពហុកីឡដ្ឋាន ជាតិអូឡាំពិក កម្ពុជាចាញ់សឹង្ហបុរី ០-៤ និង បន្តចាញ់លើទឹកដីសឹង្ហបុរីម្ដងទៀតដោយលទ្ធផល២ទល់នឹង១៕

sport270716


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ