• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
នាយករដ្ឋមន្រ្តីកម្ពុជា សំរេចបង្កើត គណៈបញ្ជាការសន្តិសុខ សម្រាប់ការពារ ការចុះឈ្មោះបោះឆ្នោត

: inewskh   : July 20, 2016 10:05 am


ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា បានសំរេចបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការពារ ការចុះឈ្មោះ បោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ នេះបើយោងតាមអនុក្រឹត្យ។
តាមអនុក្រឹត្យដែលចុះហត្ថលេខដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលការិយាល័យយើងទើបទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ បានឲ្យដឹងថា គណៈបញ្ជាការសន្តិសុខ អចិន្ត្រៃយ៍នោះ មានសមាសភាព ទី១. សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធាន ទី២. លោកទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាអនុប្រធាន ទី៣. លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសមាជិក ទី៤. លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា ជាសមាជិក ទី៥. លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ជាសមាជិក ទី៦. លោក ប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាសមាជិក ទី៧. លោក សុខចិន្តា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសមាជិក ទី៨. លោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាសមាជិក ទី៩. លោក ចាយ សំាងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ ជាសមាជិក ទី១០. ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាសមាជិក។ ទី១១. ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពល ខេមរភូមិន្ទ ជាសមាជិក ទី១២. ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាសមាជិក ទី១៣. ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន អគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ ជាសមាជិក ទី១៤. អភិបាលនៃគណ:អភិបាលរាជធានី-ខេត្ត ជាប្រធានគណ:បញ្ជាការឯកភាព រដ្ឋបាលរាជធានី-ខេត្ត ជាសមាជិក។
នៅត្រង់មាត្រា២នៃសេចក្តីចំរេចបានបញ្ជាក់ថា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍មានភារកិច្ចតាមដានត្រួតពិនិត្យ និងគ្រប់គ្រងការប្រើប្រាស់ កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធធានាឲ្យដំណើរការ ចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះ ឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោម ជាតិចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ តាមនីតិកាល និងអាណត្តិនីមួយៗប្រព្រឹត្តិទៅប្រ កបដោយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពគ្មានការភ័យខ្លាច ការបំភិតបំភ័យ ការ គំរាមកំហែង និងគ្មានអំពើហិង្សាផ្សេងៗ។

ធ្វើការ ពិគ្រោះយោបល់ និងចាត់ចែងផ្តល់កិច្ចសហប្រតិបត្តិ ការផ្នែកសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ រួមនឹងវិស័យការងារផ្សេងៗទៀតតាម សំណើរបស់គជប ឬ / និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ពិសេសច្បាប់ស្តីពីការបោះ ឆ្នោតបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ផែនការអន្តរ ស្ថាប័នរបស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគជប ក្រមសីលធម៌ និងសេចក្តីណែនាំផ្សេងៗទៀត ដោយឈរលើគោលការណ៍គោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូច មានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍អាចធ្វើការបណ្តុះបណ្តាលកសាងសមត្ថកិច្ច និងអប់រំ ផ្សព្វផ្សាយគោលការណ៍ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធដល់គ្រប់យន្តការ រចនាសម្ព័ន្ធសន្តិ សុខបោះឆ្នោត និងភ្នាក់ងារសន្តិសុខបោះឆ្នោតឲ្យ បានជ្រួតជ្រាប និងដើម្បីសហការអនុវត្តធានាសន្តិ សុខ សណ្តាប់ធ្នាប់សាធារណៈសម្រាប់ការចាត់ ចែងគ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្សសម្ភារៈ ឧបករណ៍បច្ចេកទេស និងមធ្យោបាយគ្រប់ប្រភេទ របស់ក្រសួង/ស្ថាប័ន និងអង្គភាពពាក់ព័ន្ធដែលមាន ស្រាប់ក្នុងទិសដៅជំរុញយុទ្ធនាការការពារការចុះ ឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះ ឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតឲ្យទទួលបានជោគ ជ័យ។

ជាមួយគ្នានោះគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ក៏មានសិទ្ធិលើកគម្រោងស្នើថវិកាបំប៉នដល់គ្រប់យន្តការ រចនាសម្ព័ន្ធ និងភ្នាក់ងារសន្តិសុខបោះឆ្នោត និង គម្រោងថវិកាសម្រាប់ការផ្គត់ផ្គង់ជាសម្ភារៈ មធ្យោ បាយប្រើប្រាស់ ប្រេងឥន្ធនៈ និងការចំណាយចាំបាច់ ផ្សេងៗទៀត បម្រើដល់កិច្ចប្រតិបត្តិការការពារ យុទ្ធ នាការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនីមួយៗ ដាក់ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងអនុម័ត ហើយត្រូវធ្វើរបាយការណ៍ជាប្រចាំ ជុំវិញស្ថានការណ៍ សន្តិសុខបោះឆ្នោត និងអំពីសកម្មភាពប្រតិបត្តិការ របស់ភ្នាក់ងារសន្តិសុខបោះឆ្នោតជូនរាជរដ្ឋាភិបាល ជ្រាប។
ក្នុងករណីចាំបាច់ត្រូវរាយការណ៍បន្ទាន់ បំពេញភារកិច្ចផ្សេងៗតាមបញ្ញត្តិច្បាប់ជាធរមាន និង តាមការប្រគល់ជូនរបស់រដ្ឋាភិបាល។ ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យនិងមានវិធានការដោះស្រាយឲ្យ បានត្រឹមត្រូវ និងទាន់ពេលវេលា។
គណៈបញ្ជាការសន្តិសុខអចិន្រៃ្តយ៍មានសិទ្ធិប្រើប្រាស់ត្រារបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន។

គណៈបញ្ជាការសន្តិសុខអចិន្រៃ្តយ៍ត្រូវមាន លេខាធិការដ្ឋានមួយ ជាសេនាធិការ នៅអគ្គស្នងការ ដ្ឋាននគរបាលជាតិ ដែលសមាសភាព និងតួនាទី ភារកិច្ចរបស់លេខាធិការដ្ឋាននេះ ត្រូវកំណត់ដោយ សេចក្តីសម្រេចរបស់ប្រធានគណៈបញ្ជាការសន្តិសុខ អចិន្រៃ្តយ៍។

គណៈអភិបាលរាជធានី ខេត្ត និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដែលមានស្រាប់ ត្រូវបានកំណត់ជាស្វ័យប្រវត្តិជា យន្តការ និងរចនាសម្ព័ន្ធសន្តិសុខថ្នាក់ក្រោមជាតិ ក្នុងដែនសមត្ថកិច្ចរាជធានី ខេត្តរៀងៗខ្លួន។ កម្លាំង នគរបាល ឬ/និង កងរាជអាវុធហត្ថ ឬ/និងកងយោធ ពលខេមរភូមិន្ទដែលមានមូលដ្ឋានឈរជើងនៅក្នុង ទឹកដីភូមិសាស្រ្តរាជធានី ខេត្តនីមួយៗ ត្រូវរៀបចំឲ្យ បំពេញភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោតផ្អែក តាមផែនការដែលបានកំណត់៕

inewscambodia


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ