• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
អាមេរិក​ចង់ឃើញ​គណ​បក្ស​ទាំងពីរ បន្ត​អនុវត្ត វប្បធម៌​សន្ទនា​គ្នា ឡើងវិញ​

: inewskh   : July 19, 2016 8:58 am


កាលពីរសៀថ្ងៃទី ១៨ ខែកក្កដា នៅទីស្តីការក្រសួង លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប សវនាការជាមួយ លោកថម ម៉ាលីណូស្គី (Tom Malinowski) ឧបការីរដ្ឋមន្ត្រី ក្រសួងការបរទេស ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងការងារនៃសហរដ្ឋអាមេរិក។


បន្ទាប់ពីជំនួបទ្វេភាគីរួចមក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស បានបញ្ជាក់ថា ៖ សហភាពអឺរ៉ុបហៅ (EU) មនធ្វើអ្វីតាម លោក សម រង្ស៊ី តែងតែច្រៀងបទដដែលទេ គឺគេមើលពីស្ថាន ភាពរីកចំរើននិងការអនុវត្តច្បាប់ និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។

លោកអ៊ុច បូរិទ្ធ មានប្រសាសន៍បន្តថា នៅក្នុងជំនួបនោះភាគីអាមេរិកចង់ឃើញគណបក្សទាំងពីរគណ បក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបន្តអនុវត្តវប្បធម៌សន្ទនាគ្នាឡើងវិញ និងសម្តែងនូវការព្រួយបារម្មណ៍អំពីការចាប់ខ្លួនសកម្ម ជនសិទ្ធិមនុស្សមួយចំនួនដាក់ពន្ធនា គារនិងការចាប់ខ្លួនសមាជិកសភាព្រឹទ្ធសភាគណបក្សប្រឆាំងដាក់ពន្ធនាគារ។

លោកបានបញ្ជាក់ភាគី អាមេរិកថា;មន្ត្រីសង្គមស៊ីវិលនិងសមាជិកព្រឹទ្ធសភា សភានៃគណ បក្សប្រឆាំងទាំងនោះបានប្រព្រឹត្តនូវអំពើល្មើសច្បាប់ដែលនៅជាធរមាននៃប្រទេសកម្ពុជា។ នៅក្នុងជំនួបនោះដែរភាគីអាមេរិក ចង់ឃើញកម្ពុជាមានការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧និងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខមាន ភាពសេរីយុត្តិធម៌ ត្រឹមត្រូវ ស្របតាមគោលការណ៌លទ្ធិប្រជា ធិបតេយ្យសេរី ពហុបក្ស៕

meeting19071601 meeting19071602


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ