• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
សាលាដំបូង នឹងបើកសវនាជំនុំជម្រះ ទៅលើសំណុំរឿង លោក នី ចរិយា នៅថ្ងៃទី១៨កក្កដា

: inewskh   : July 15, 2016 4:34 pm


ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការជំនុំជម្រះទៅលើសំណុំរឿងលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខ នេះបើតាមមន្រ្តីអ្នកនាំពាក្យ។


លោក លី សុផាន់ណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានថ្លែងកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ថា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខ សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការជំនុំជម្រះទៅលើជនជាប់ចោទឈ្មោះ នី ចរិយា ពីបទបរិហាកេរ្តិជាសាធារណៈ ប្តឹងបរិហាបង្កាច់កេរ្តិ និងផ្សព្វផ្សាយនិងអត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្ថាធិការ ហើយសវនាការនោះ មានលោក ឃី ឆៃ ជាចៅក្រមជំនុំជម្រះ និងលោក សៀង សុខ ជាតំណាងអយ្យការ។។
លោក នី ចរិយា ជាអតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក ហើយជាអគ្គលេខាធិការរង គ.ជ.ប ត្រូវបានព្រះរាជអាជ្ញាសាលាដំបូងចោទប្រកាន់ពីបទសមគំនិត និងសូកប៉ាន់សាក្សី ពាក់ព័ន្ធសំណុំរឿងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេថា មានស្នេហាលួចលាក់ជាមួយលោក កឹម សុខា ប៉ុន្តែមកដល់ពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់សំរេចជ្រើសរើសអគ្គលេខាធិការរង គ.ជ.ប ថ្មីជំនួសលោក នី ចរិយា នៅឡើយ ដោយហេតុថា តុលាការមិនទាន់ចេញសាលក្រមស្ថាពរនៅឡើយ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប មិនទាន់អាចសុំការបញ្ជាក់បានទេ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែលោកបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្មីៗនេះថា គ.ជ.ប មិនទាន់សម្រេចជ្រើសរើសអគ្គលេខាធិការរងថ្មីជំនួសតំណែងលោក នី ចរិយា ទេ ដោយរង់ចំាតុលាការចេញសាលក្រមស្ថាពរ។
លោកបញ្ជាក់ថា ដរាបណាមិនមានសាលក្រមស្ថាពរពីតុលាការ គឺ គ.ជ.ប មិនមានគិត ឬក៏មិនមានវិធីណាមួយក្នុងការជ្រើសរើសអគ្គលេខាធិការរងថ្មីនោះទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមេសា លោក នី ចរិយា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានកោះហៅសាកសួរ រួចសម្រេចឃុំខ្លួននិងបញ្ជូនទៅតុលាការនៅថ្ងៃបន្ទាប់។

ក្រោយមកលោក នី ចរិយា ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទសមគំនិតនិងសូកប៉ាន់សាក្សី ហើយយោងតាមក្រមព្រហ្មទណ្ឌមាត្រា២៩ និង៥៤៨ ពីបទសមគំនិតនិងបទសូកប៉ាន់សាក្សី លោក នី ចរិយា អាចប្រឈមនឹងការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ ឆ្នាំទៅ១០ឆ្នាំ។ ក្នុងក្រមព្រហ្មទណ្ឌដូចគ្នាដែរ មាត្រា៥៤៧ ចែងពីបទស៊ីសំណូករបស់សាក្សី ដើម្បីធ្វើសក្ខីកម្មក្លែងក្លាយក៏ត្រូវផ្តន្ទាទោសពី៥ ទៅ១០ ឆ្នាំ៕

ineskh150716


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ