• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
កីឡាករ និង​កីឡាការិនី បាល់បោះ អាមេរិក​ទាំង​២​រូប មកជួយ ពង្រឹង​ជំនាញ កីឡាបាល់បោះ​ដល់​យុវជន និង​យុវតី កម្ពុជា​

: inewskh   : July 13, 2016 4:32 pm


ភ្នំពេញ ៖ កីឡាករ និងកីឡាការិនី បាល់បោះ មកពីសហរដ្ឋអាមេរិក ចំនួនពីររូប បានមកដល់កម្ពុជាហើយ ក្នុងគោលបំណងជួយ ពង្រឹងជំនាញ កីឡាបាល់បោះដល់យុវជន និងយុវតី កម្ពុជា។

នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៦ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានធ្វើវិធីបេសកជន កីឡាបាល់បោះ បុរស និងនារី “NBA-WNBA” នៅប្រទេសកម្ពុជា លើដំបូង ក្នុងគោលបំណងជួយ ពង្រឹងជំនាញ កីឡាបាល់បោះដល់យុវជន និងយុវតី ព្រឹត្តិការណ៍នេះ ដោយមានការអញ្ជើញ ចូលរួមពីលោក អ៊ុក សិទ្ធិជាតិ ជាអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធាន សហព័ន្ធកីឡា បាល់បោះ កម្ពុជា លោក តែម ម៉ឺន អគ្គលខាធិការរង នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក Courtney Woods ជំនួយការប្រធាន កិច្ចការសាធារណៈរបស់ស្ថានទូត អាមេរិកប្រចាំកម្ពុជា។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកដ្ឋានកីឡា និងជាអនុប្រធាន សហព័ន្ធកីឡា បាល់បោះកម្ពុជា បានមានប្រសាសន៍ថា កីឡាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងសង្គម គឺមិនត្រឹមតែទទួល បានការសប្បាយរីករាយ និងសុខភាពតែប៉ុណ្ណោះទេ ថែមទាំងបង្កើនទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រទេស។ ជាក់ស្តែងវត្តមាន លោក Wayne Ellington និងលោកស្រី Sue Wicks មានសារសំខាន់ និងអត្តន័យ ធំធេងសម្រាប់កីឡា បាល់បោះ នៃប្រទេសកម្ពុជា ហើយអ្នកទាំង២ នាក់នឹង ជួយពង្រឹងជំនាញ កីឡាបាល់បោះ ការលេងបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ការលេងជាក្រុម ការឲ្យតម្លៃខ្លួនឯង និងអ្នកដទៃ ដើម្បីឲ្យគ្រូបង្វឹក កីឡាករ-កីឡាការិនីកម្ពុជា លេងបាល់បោះកាន់តែពូកែ មានការចាប់អារម្មណ៍ ចូលរួមគាំទ្រពីយុវជនកម្ពុជា ក្នុងកីឡាបាល់បោះឲ្យ កាន់តែច្រើន។

លោក Courtney Woods បាននិយាយថា ដោយមានការសហការ ជាមួយសមាគម កីឡាបាល់បោះបុរស និងសមាគមកីឡា បាល់បោះ នារី នៅសហរដ្ឋអាមេរិក ក្រសួងការបរទេស សហរដ្ឋអាមេរិក និងបញ្ជូលលោក Wayne Ellington និងលោកស្រី Sue Wicks ក្នុងនាម បេសកជនកីឡា មកប្រទេសកម្ពុជា ដែលមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ដល់១៧ ខែកក្កដា ឆ្នាំ ២០១៦ ចំពោះបេសកជន កីឡាទាំង២រូបនេះ នឹងជួយពង្រឹងជំនាញ និងធ្វើឲ្យមាន ការចាប់អារម្មណ៍ ច្រើនថែមទៀតនៅកម្ពុជា។

លោកបានបន្តថា យុវជនកម្ពុជា មិនត្រឹមតែបានរៀន និងបង្កើនភាពប៉ិនប្រសប់ ក្នុងការលេងកីឡា បាល់បោះតែប៉ុណ្ណោះទេ ហើយទាំង២នាក់ នឹងផ្តោមផងដែរ ទៅលើការងារជាក្រុម ការទំនាក់ទំនងជាមួយគ្នា បានល្អ ការបង្កើនការចេះ ឲ្យតម្លៃលើខ្លួនឯង និងមេរៀនដទៃទៀត ដែលត្រូបានរៀន តាមរយៈការកីឡាបាល់បោះនេះ៕

13616326_1183690918350299_1077335987_o 13646815_10153824574753727_135853733_o 13662454_10153824604598727_1379544725_o 13662572_10153824563538727_1594770718_o


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ