លែងឈឺក្បាល! ឥលូវឡាក់គីចាប់ដៃគូជាមួយវីង ទូទាត់អត់ប្រើសាច់ប្រាក់យ៉ាងទំនើបធានាសុវត្ថិភាព

ធនាគារ​ឯកទេស វីង (ខេមបូឌា) លីមីតធីត បាន​ប្រកាស​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់​គី (DFI Lucky) ដែល​ជា​ក្រុមហ៊ុន​ដែល​គ្រប់​គ្រង​ផ្សារ​ទំនើប​ដ៏​ល្បី​ឈ្មោះ​​ឡាក់​គី និង ​ Guardian ក៏​ដូច​ជា​អ្នក​ផ្គត់​ផ្គង់​ផលិត​ផល​របស់​ខ្លួន​ទាំងអស់ ដើម្បី​ផ្ដល់​សេវា​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់ ដែល​ធានា​បាន​នូវ​ភាព​រហ័ស ងាយស្រួល និង​សុវត្ថិភាព​បំផុត (Cashless Payment)។

ចាប់​ពី​ពេល​នេះ​ទៅ អតិថិជន​របស់​ផ្សារ​ទំនើប​ឡាក់​គី ក៏​ដូច​ជា Guardian អាច​ធ្វើ​ការ​ទូ​ទាត់ បាន​យ៉ាង​ឆាប់​រហ័ស និង​ងាយ​ស្រួល​ជាមួយ​សេវាកម្ម WingPayរបស់​វីង តាម​រយៈ​ទូរស័ព្ទ​ដៃ ឬ​ប្រើ​ប្រាស់​កាត​គណនី​វីង។

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី