កម្ពុជា-ឥណ្ឌា ចុះ​ MoU លើ​វិស័យ​គមនាគមន៍

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា និង​ក្រសួង​គមនាគមន៍​ឥណ្ឌា បាន​ចុះ​អនុ​ស្សារណៈ​ នៃ​ការ​យោគយល់​គ្នា ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការណ៍​វិស័យ​គមនាគមន៍ នា​ថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ២០១៩។

ពិធី​ចុះ​ហត្ថលេខា​លើ​អនុ​ស្សារណៈ​នេះ ធ្វើ​ឡើង​អំឡុង​ពេល​​ដំណើរទស្សនកិច្ចនៃគណៈប្រតិភូពីនាយកដ្ឋានទូរគមនាគមន៍ប្រទេសឥណ្ឌា មកកាន់ប្រទេស​កម្ពុជា ពីថ្ងៃទី១៨ ដល់​ទី ១៩ ខែមីនា ឆ្នាំ២០១៩។

អនុ​ស្សារណៈ​នេះ ជាផ្នែកមួយនៃកិច្ចសហ​ការ​គ្នារវាង​កម្ពុជា និង​ឥណ្ឌា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ឆ្ពោះទៅរកគោលបំណង និងនិរន្តរភាពរយៈពេលវែង។ ជំហានដ៏សំខាន់មួយក្នុងទិសដៅនេះ កំពុងត្រូវបានអនុវត្តក្នុង​ទម្រង់​នៃការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់គ្នា ក្រោមឆ័ត្រឥណ្ឌា និងកម្ពុជា ដែលនឹងអាចធ្វើឱ្យមានការផ្លាស់ប្តូរសមត្ថភាពរវាងភាគីទាំងពីរ និងបង្កើនអានុភាពទៅវិញទៅមកបន្ថែមទៀត។

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី