• photo090418 (8)

    មហាហង្ស និង PNN សហការគ្នា ផលិតរឿងភាគខ្មែរ

    ផលិតកម្មមហាហង្ស បានចាប់ដៃសហការជាមួយ ទូរទស្សន៍ PNN ផលិតរឿងភាគខ្មែរ ដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN ចំនួន៤៦ភាគ កាលពីពេលថ្មីៗកន្លងទៅនេះ។

  • lojel060418 (2)

    អស់កង្វល់ជាមួយការ វេចខ្ចប់សម្ភារៈ ធ្វើដំណើរ ជាមួយ VITA

    មនុស្សភាគច្រើនតែងមានសំពាធពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងការវេចខ្ចប់សម្ភារៈ ធ្វើដំណើររបស់គាត់ អោយកាន់តែតូចជាងមុន – ប៉ុន្តែវាមិនមែនជាបញ្ហារបស់ Vita។ ទំហំស្តង់ដារ ជាមួយ រូបរាងបែបសាមញ្ញ មាន ទំងន់ស្រាល នឹងរឺងមាំជាចំនុចខ្លាំងរបស់​ VITA។

  • dance300318 (5)

    យុវជនកម្ពុជា ចាប់អារម្មណ៍ សិក្សា ផ្នែក Hip Hop

    ភ្នំពេញ ៖ យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។ ការផ្តល់ជូន ដល់យុវជននេះ គឺសម្រាប់យុវជនដែលស្រលាញ់ ផ្នែក Hip Hop និង ក្មេងៗ នៅតាមអង្គការមួយចំនួន។

  • Taketh290318 (3)

    វីង ផ្តល់ជូនកាដូពិសេសជូនអតិថិជនខ្លួន នូវពេលវេលា ជាមួយមនុស្ស ជាទីស្រលាញ់

    វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ សារជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

  • 1628, SCOTLAND, ISLE OF SKYE, TNF NORTH FACE, GTX, CHRIS BURKARD

Athletes: Hillary Allen, Alex Johnson, Daniel Woods, Victor De Le Rue

    THE NORTH FACE មានគុណសម្បត្ដិពិសេស និងជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅ

    THE NORTH FACE ជាឈ្មោះដែលបញ្ជាក់ពីភាពត្រជាក់បំផុត នៅម្ខាងនៅភ្នំ ដែលមិនអាចទទួលបានកំដៅព្រះអាទិត្យ។ ម៉ាក THE NORTH FACE មានគុណសម្បត្ដិពិសេសដោយមានចំណែកក្នុងការជួយ ដល់អ្នកជំនាញឡើងភ្នំអោយទទួល បានភាពកក់ក្តៅនិងអាចឡើងភ្នំហិម៉ាលៃដែលអ្នកណាក៏ ដឹងថាជាភ្នំខ្ពស់បំផុតនោះបាន។ ម៉ាកនេះតែងតែជាជំរើសទីមួយរបស់អ្នកឡើងភ្នំ លំដាប់ពិភពលោក អ្នកចូលចិត្តឡើងភ្នំ និងអ្នកជំនាញជិះស្គីទឹកកក អ្នកជំនាញរត់ និងអ្នកចូលចិត្តផ្សងព្រេងទូទៅផងដែរ។

ពត៌មានជាតិទូទៅ
លោក ហ៊ុន ម៉ា​ណែ​ត ចុះសួរសុខទុក្ខ កម្លាំងប្រដាប់អាវុធ នៅ​ទិស​ប្រាសាទព្រះវិហារ

: inewskh   : July 1, 2016 10:23 am


ព្រះវិហារ៖ កាលពីថ្ងែទី២៩ ខែមិថុនាឆ្នាំ២០១៦ នេះ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក អមដំណើរដោយលោក គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងលោក ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤និងទី៥ បានអញ្ជើញចុះសាកសួរសុខទុក្ខកំលាំងប្រដាប់អាវុធមាននគរបាលជាតិ និងយោធា នៅទិសប្រាសាទព្រះវិហារ។
ក្នុងដំណើរបេសកកម្មដ៏មានសារៈសំខាន់នោះ លោក ហ៊ុន ម៉ាណែត បានចាប់ផ្តើមឡើងចុះពីភ្នំមួយ ទៅភ្នំមួយ ក្នុងនោះមានភ្នំចាក់ច្រែង និងភ្នំតាសិម ក្នុងទិសប្រាសាទព្រះវិហារ ដែលជាទីតាំងឈរជើងរបស់កងកម្លាំង ប្រដាប់អាវុធ ទាំង២ប្រភេទ ដែលកំពុងឈរការពារបន្ទាត់ព្រំដែន នៅមាតុភូមិ។ ក្រោមភ្លៀមរលឹម ដោយមិនដាច់គ្រាប់ ទាំងលោក ហ៊ុន ម៉ាណែត ក៏ដូចជាលោក គីម ប៊ុនថាន និង លោក ខេង សុមេធ ក្នុងសំលៀកបំពាក់អាវភ្លៀង ថ្នាក់ដឹកនាំទាំង ៣ គឺពួកគាត់បានសសៀរមួយជំហានម្តង មួយជំហានម្តង ហើយចុះទៅជួបកម្លាំង ដោយមិនឲ្យបាត់បង់ពេលវេលាដ៏មានតម្លៃឡើយ។
ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះវីរភាពអង់អាចរបស់វីរយុទ្ធជន ដែលបានចំណាយពលីកម្មគ្រប់បែបយ៉ាង ឈរការពារបន្ទាត់ព្រំដែនរបស់កម្ពុជា ទោះបីពួកគេមានការលំបាកយ៉ាងណាក៏ដោយ។ កាយវិការដែលថ្នាក់ដឹកនាំកងទ័ព បានផ្សាភ្ជាប់ជាមួយខ្សែត្រៀមជួរមុខត្រូវបានកងកម្លាំងដែលឈរជើង នៅតាមបន្ទាត់ព្រំដែនទាំងនោះ វាយតម្លៃថាជាការលើកទឹកចិត្តដ៏ខ្លាំងក្លា ដើម្បីបញ្ជាក់អំពីថ្នាក់ដឹកនាំចំពោះខ្សែត្រៀមជួរមុខ៕

Border01071601 Border01071602 Border01071603 Border01071604 Border01071605 Border01071606 Border01071607


អត្ថបទស្រដៀងនេះដែរ


ព័ត៌មានជាតិទូទៅ