• ​ក្រុមហ៊ុន​ធំៗ​៣ ចុះ MOU ដើម្បី​សហការគ្នា​លើ​ផលិតកម្ម​ស្រូវ និង​ការធ្វើ​ពាណិជ្ជកម្ម លើ​វិស័យ​ស្រូវ​

    ក្រុមហ៊ុន​Zenith Agro Group (ZAG) បាន​ចុះហត្ថលេខា​លើ អនុស្សរណៈ នៃ​ការយោគយល់ (MOU) ជាមួយ​ក្រុមហ៊ុន Taifeihuayuan Agricultural Development Co. ,Limited (Taifeihuayuan) និង​ក្រុមហ៊ុន Yunnan Dongwei Agricultural Development Co. , Limited (“Yunnan Dongwei” )​ដើម្បី​សហការគ្នា​លើ​ផលិតកម្ម​ស្រូវ​និង​ការធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យនេះ កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ អ៊ី​ន​ធើ​កុងទីណង់តាល់​។​

  • ផលិតកម្មមហាហង្ស ប្រមូលផ្តុំ តារាល្បីៗជាច្រើន បង្កើតជាក្រុមបាល់ទាត់តារាមហាហង្ស

    “ក្រុមបាល់ទាត់តារាមហាហង្ស” ត្រូវបានប្រកាសសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ក្រោមវត្ដមានលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស និងជាស្ថាបនិកក្រុម រួមទាំងវត្តមានក្រុមតារាប្រុស-ស្រី ជាច្រើនទៀត និងបានធ្វើការប្រកួតភ្លាមៗ ជាមួយក្រុមបាល់ទាត់ពិណិជ្ជករថៃ ដោយទទួលបាន ជ័យជំនះ ៧ទល់នឹង០។

  • “កំហុករាម” ស្នាដៃថ្មី ពីក្រុមចម្រៀង វ័យក្មេង ទសមុខ TM

    ក្រុមចម្រៀងថ្មី ដែលទើបតែបង្កើនបាន រយៈពេលតែ២ខែ ប៉ុណ្ណោះ ប៉ុន្តែពួកគេបានបញ្ចេញនូវស្នាដៃថ្មី សន្លាង មួយគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំង ដែលជាបទ ចម្រៀង Original Song ប្លែក រួមជាមួយ Full MV នឹងចេញ នៅពេលខាងមុខនេះ។

  • នាយ​ឆើត ត្រូវបានស្ថានីយ៍ ទូរទស្សន៍ Town Full HD TV ជ្រើសរើសអោយសម្តែង រហូតចូលនិវត្តន៍

    នាយឆើត ដែលមានឈ្មោះពិត គឺ ឈ្មោះ ពៅ គីសាន់ ជាតារាសម្តែងជើងចាស់មួយរូបដែរនោះ ត្រូវបាន លោក ប៊ុន រតនា ហៅ សេម នាយកគ្រប់គ្រងការផលិត នៅស្ថានីយ៍ ទូរទស្សន៍ Town Full HD TV បានប្រកាស នៅលើបណ្តា សង្គមហ្វេសបុក នឹងទទួលយក លោកមកថតកម្មវិធី នៅស្ថានីយ៍ទូរទស្សន៍ ថោន រហូតដល់លោក ចូលនិវត្រន៍ ឬ អស់មួយ ជីវិត។

  • Nokia 2: សាកតែម្តង លេងម៉ាឆ្អែត មិនមានការរំខានរឿង អស់ថ្មទៀតឡើយ

    HMD Global ដែលជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណផ្តាច់មុខទូរស័ព្ទ Nokia នៅថ្ងៃនេះ បានប្រកាសសម្ពោធបង្ហាញរូបរាងទូរស័ព្ទដៃថ្មីម៉ូឌែល Nokia 2 នៅប្រទេសកម្ពុជា។ ទូរស័ព្ទNokia គឺជាប្រភេទទូរស័ព្ទដែលល្បីឈ្មោះ ចំពោះសមត្ថភាពក្នុងការកាន់ថ្មបានយូរ ហើយថ្ងៃនេះផងដែរ ក្រុមហ៊ុនបានប្រកាសចេញ ស្មាតហ្វូនស៊េរីថ្មី នាំមកនូវភាពអស្ចារ្យដែលមិនធ្លាប់មានពីមុនមក។ ជាមួយនឹងថាមពលថ្មដែលកាន់បានយូររហូតដល់ទៅ 2ថ្ងៃ ទូរស័ព្ទដៃថ្មីម៉ូឌែល Nokia 2 ត្រូវបានផលិតឡើង ដើម្បីឲ្យអ្នកប្រើប្រាស់ប្រើបានយូរ មិនងាយអស់ថ្ម ខុសប្លែកពីទូរស័ព្ទដទៃទៀត ដែលត្រូវការសាកថ្ម ជាញឹកញាប់។

នយោបាយ
តុលាការសាកសួរ រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃរដ្ឋាភិបាលនិរទេស ពាក់ព័ន្ធ ការបង្កើតចលនា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

: inewskh   : 18, 2017, 11:10 am

នៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១៨ ខែឧសភា នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការស៊ើបសួរទៅលើជនសង្ស័យឈ្មោះ ហ៊ុយ វី រដ្ឋមន្ត្រីក្រសួងកសិកម្ម របស់រដ្ឋាភិបាលនិរទេស នៃរណសិរ្សរំដោះជាតិខ្មែរ ពាក់ព័ន្ធការបង្កើតចលនាផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។ ចំណែកជនសង្ស័យ០២នាក់ទៀត គឺលោក ឃុន សារ៉ាក់ខែត្រ ប្រធានអង្គការឧត្តមស្នងការអន្តរសាស្ត្រ និងលោក ឌីន លឹមសុភាវត្តី ត្រូវបានសមត្ថកិច្ចអប់រំណែនាំ ហើយដោះលែងវិញ។

  អានបន្ត
សម្តេចតេជោ ហ៊ុន សែន និវត្តមកដល់មាតុភូមិ ក្រោយពីបានអញ្ជើញចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិ»

: inewskh   :

បន្ទាប់ពីបានអញ្ជើញចាកចេញពីមាតុភូមិ កាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និវត្តមកដល់មាតុភូមិវិញហើយ នៅយប់ថ្ងៃទី១៧ ខែឧសភា ក្រោយពីបានអញ្ជើញចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិ» ដែលបានប្រព្រឹត្តឡើងចាប់តាំងពីថ្ងៃទី១៤ ដល់១៥ ខែឧសភា និងបន្តទស្សនកិច្ច នៅទីក្រុងប៉េកាំង តបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធីបតី នៃសាធារណរដ្ឋប្រជាមានិតចិន។

  អានបន្ត
អ្នកនាំពាក្យបក្សកាន់អំណាច៖ គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង ដ៏មានឋាមពលនៅកម្ពុជា នឹងនៅតែបន្តបុព្វហេតុ របស់ខ្លួនតទៅទៀត

: inewskh   : 16, 2017, 9:48 am

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាស្ថាបនិកសន្តិភាព ស្ថេរភាពនយោបាយ ហើយក៏ជាអ្នកកសាងអភិវឌ្ឈន៏ប្រទេសឲ្យមានការរីកចំរើន ហើយវិស័យទាំងឡាយ ដែលត្រូវបន្តទៀត គឺយុវជនគណបក្សប្រជាជនកម្ពុជា ជាអ្នកបន្ត ចំណែកគណបក្សសាង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ដ៏មានសក្តានុពល នឹងនៅតែបន្តបុព្វហេតុប្រឆាំងរបស់ខ្លួនតទៅមុខយូរអង្វែងទៀត ហើយនឹងត្រូវបន្តវេនដោយយុវជនតរៀងទៅ។

  អានបន្ត